Marcelo បានក្លាយជាកីឡាករបាល់ទាត់ចុងក្រោយបង្អស់ ដែលបានលុតជង្គង់សម្តែងពីសាមគ្គីភាពក្នុងអត្ថន័យ គោរព និងបង្ការកុំអោយមានការរើសអើងពូជសាសន៏ (Black Lives Matter) បន្ទាប់ពីជួយអោយក្រុមអធិរាជសផ្តួលក្រុមភ្ញៀវ Eibar ក្នុងលទ្ធផល៣ទល់និង១កាលពីថ្ងៃអាទិត្យទី១៤មិថុនា ២០២០ ខណៈខ្សែការពារឆ្វេងអន្តរ ជាតិប្រេស៊ីលរូបនេះរកគ្រាប់បាល់បញ្ចូលទីអោយក្រុមអ្នកចាត់ការទូទៅលោក Zinedine Zidane នៅនាទីទី ៣៧ មុនបញ្ចប់ការប្រកួតនៅតង់ទី១។

រឿងហេតុដែលបណ្តាលអោយមានការធ្វើបាតុកម្មចាប់ផ្តើមនៅស្ទើរតែសហរដ្ឋអាមេរិក និង ហើយបានរីករាលដាលពាសពេញពិភពលោកបន្ទាប់ពីមរណភាពរបស់ជនជាតិស្បែកខ្មៅឈ្មោះ Jeorge Floyd។

មានកីឡាករបាល់មួយចំនួន ក៏បានបង្ហាញពីសកម្មភាពដូចគ្នានេះផងដែរដើម្បីសម្តែងការគាំទ្ររបស់ពួកគេរួមមានដូចជាៈ Weston McKennie, Jadon Sancho និង Marcos Thuram របស់ក្លឹប Bayern Munich និង Borussia Dortmund ក្នុងន័យបញ្ជូនសារប្រឆាំងនឹងការរើសអើងជាតិសាសន៍មុនពេលប្រកួតផងដែរ។ បច្ចុប្បន្ន Real Madrid ឈរនៅចំណាត់ថ្នាក់លេខ២មានគម្លាត២ពិន្ទុប៉ុណ្ណោះពីក្រុមការពារតំណែងជើងឯក Barcelona ដែលបានផ្តួល Mallorca ៤ទល់និង០ កាលពីថ្ងៃសៅរ៏៕

ប្រភព៖ Goal

វីដេអូ៖