អតីតជំនួយការក្រុមជម្រើសជាតិអេហ្ស៊ីប Hany Ramzy បាននិយាយថា Mohamed Salah បានច្រានចោលសំណើរផ្តល់ជូនពីក្លឹប Real Madrid ដើម្បីបន្តលេងអោយក្រុមហង្សក្រហម Liverpool ក្នុងឆ្នាំ ២០១៨ នៅទឹកដី Anfield បន្តទៀតខណៈដែលក្រុមអ្នកមានបុណ្យក៏ចាប់អារម្មណ៏ ផងដែរនោះ។
សំណើរនេះបានកើតមានឡើងរយៈពេលប៉ុន្មានខែប៉ុណ្ណោះមុនពេលដែលក្លឹបទាំងពីរជួប្រកួតគ្នានៅទីក្រុង Kiev ប្រទេសអ៊ុយក្រែន ខណៈ Sergio Ramos បានធ្វើអោយ Salah រងរបួសបាក់ដៃក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះហើយក្រុមអធិរាជស Real Madrid បានលើកពានលីគកំពូល Champions League ជាលើកទី១៣ក្នុងរដូវកាល២០១៧-២០១៨។
លោក Ramzy បន្តថាៈ ក្លឹបយក្សអេស្បាញពិតជាបានផ្តល់នូវសំណើរយ៉ាងសមរម្យដើម្បីចុះហត្ថលេខា Salah ប៉ុន្តែអតីតខ្សែប្រយុទ្ធ Roma និង Chelsea ដែលមានជំនាញជើងឆ្វេងរូបនេះបានសំរេចចិត្តបន្តស្នាក់នៅទឹកដីហ្វឹកហាត់ Merseyside បន្តទៀត ។
ប្រភព៖ Goal