ចំនាយពេល២៤ឆ្នាំ!Giggs បង្ហើបប្រាប់ពេលមួយស្ទើរតែចាកចេញពីក្លឹប Man.Utd Ryan Giggs គ្រូបង្វឹកក្រុមជម្រើសជាតិវេលស៍បានបង្ហើបប្រាប់ពី ពេលវេលាមួយគត់ក្នុងអាជីពដែលរូបលោកគិតចង់ចាកចេញពីក្លឹបបិសាចក្រហម Man.Utd។

Giggs បានចំណាយពេល ២៤ រដូវកាលនៅទឹកដី Old Trafford ហើយត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្ននៅរដូវកាលចុងក្រោយមុនពេលចូលនិវត្តន៏ជាផ្លូវការណ៏ពីបាល់ទាត់នៅឆ្នាំ ២០១៤ ។ វីរបុរសវ័យ ៤៦ ឆ្នាំរូបនេះបានបំបែកកំណត់ត្រាជាខ្សែបម្រើ-ប្រយុទ្ធ ស្លាបឆ្វេងចូលលេងអោយក្លឹបច្រើនបំផុតពោលគឺ៩៦៣ដង។

រំលឹកដល់កំលុងឆ្នាំ ២០០៤ នៅពេលដែល Arsenal លើកពាន ខ្សែបម្រើជំនាញប្រើជើងឆ្វេង Giggs បានប្រាប់ BeIN Sport ថា: មែនហើយប្រហែលឆ្នាំ ២០០៣-២០០៤ ទម្រង់របស់ខ្ញុំមិនល្អទេហើយវាជារយៈពេលដែលមានការផ្លាស់ប្តូរ ទម្រង់លេងចេញពីស្លាបឆ្វេងមកនៅតំបន់បម្រើកណ្តាលពេលដែល David Beckham ផ្លាស់មករួមក្រុមជាមួយពួកយើង។ ការពិតខ្ញុំពិបាកក្នុងការពណ៌នានិងគិតដល់ការចាកចេញ ព្រោះតែបញ្ចប់រដូវ កាលមិនបានល្អ។

ប្រភព៖ Metro