ក្រុម Atletico Madrid ប្រហែលជាត្រូវប្រយុទ្ធរហូតដល់ទីបញ្ចប់ ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ៤នៅលើតារាងក្របខ័ណ្ឌ La Liga ប៉ុន្តែ ភាពជោគជ័យរបស់ពួកគេនៅរដូវកាលនេះ នឹងពឹងផ្អែកទៅលើការរក្សាការនាំមុខរបស់ខ្លួននៅពេលប្រកួតជាមួយនឹងក្រុម Liverpool ក្នុង Champions League នៅរាត្រីនេះ។
ក្រោយពីបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Sevilla កាលពីថ្ងៃសៅរ៍ ក្រុម Atletico បានស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ នៅលើតារាង ដោយដេញតាមពីក្រោយទាំងក្រុម Getafe និង Real Sociedad ដែលបានយកឈ្នះលើក្រុម Eibar ក្នុងលទ្ធផល ២-១ កាលពីថ្ងៃអង្គារ។
វាមានន័យថា ភាពដែលអាចរបស់ក្រុម Atletico ក្នុងការអវត្តមានពីក្របខ័ណ្ឌ Champions League ជាលើកទី១ក្នុងរយៈពេល៧ឆ្នាំ អាចនឹងកើតឡើង ហើយពួកគេនឹងត្រូវតែផ្តោតលើការប្រកួតបន្ថែមទៀត នៅចុងសប្តាហ៍នេះ នៅពេលដែលពួកគេធ្វើដំណើរទៅជួបក្រុមកំពុងឡើងទម្រង់លេង Athletic Bilbao។
ស្របពេលជាមួយគ្នានេះ ក្រុមរបស់លោក Diego Simeone ក៏នឹងប្រឈមមុខនឹងការធ្លាក់ចេញជាលើកទី២ជាប់ៗគ្នា ពីក្របខ័ណ្ឌអឺរ៉ុប នៅមុនពេលឈានដល់វគ្គ៨ក្រុមចុងក្រោយ ផងដែរ ប៉ុន្តែ ពួកគេក៏អាចសង្គ្រោះរដូវកាលរបស់ខ្លួន ដូចគ្នា តាមរយៈការបង្កើតការភ្ញាក់ផ្អើល ដើម្បីទម្លាក់ក្រុមម្ចាស់ការពារជើងឯក Liverpool នៅកីឡដ្ឋាន Anfield ក្រោយពីបាននាំមុខ ១-០ ពីការប្រកួតជើងទី១៕
ប្រភពព័ត៌មាន៖ Channel News Asia