វីរបុរសបាល់ទាត់ប្រេស៊ីល Pele មានការស្ទាក់ស្ទើរក្នុងការ ចាកចេញពីផ្ទះដើម្បីទៅ ទទួលការព្យាបាល នៅមន្ទីរពេទ្យ ពីព្រោះតែរូបលោកមិនអាចដើរបានធម្មតាដោយសារតែបញ្ហាជំងឺត្រគាក និង មានជំងឺវង្វេងវង្វាន់ស្មារតីយោងតាមសម្តីកូនប្រុសរបស់លោកបានប្រាប់បណ្តាញសារពត៌មាន TVGlobo។

ម្ចាស់ជ័យលាភី World Cup ៣ សម័យកាលក៏ត្រូវបានក្រុមគ្រួសារបញ្ចូនទៅកាន់ មន្ទីរពេទ្យដើម្បីទទួលការព្យាបាល ជំងឺទឹកនោមផ្អែមកាលពីឆ្នាំមុនផងដែរ។ លោក Pele បច្ចុប្បន្នមានវ័យ ៧៩ ឆ្នាំមានបញ្ហាត្រគាក ដែលជាឧបសគ្គ បានបង្ហាញខ្លួនជាសាធារណៈកាលពីពេលថ្មីៗនេះនៅលើរទេះរុញ។

Pele បានស៊ុតបាល់បញ្ចូលទីកំណត់ត្រាពិភពលោកសរុបចំនួន ១២៨១ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៣៦៣ប្រកួត អំឡុងពេល ២១ ឆ្នាំរបស់គាត់ក្នុងនោះរាប់បញ្ចូល ៧៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៩១ លើកសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល។ សុខភាពរបស់ស្តេចបាល់ទាត់ប្រេស៊ីលរូបនេះគឺជាក្តីបារម្ភមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយគាត់បានធ្វើការវះកាត់ក្រពេញប្រូស្តាតក្នុងឆ្នាំ ២០១៥ បន្ទាប់ពីគាត់បានចូលមន្ទីរពេទ្យជាលើកទី ២ ក្នុងរយៈពេល ៦ ខែ។

ប្រភព៖ BBC