ខ្សែបម្រើ Bernardo Silva របស់ក្រុមមេឃខៀវ Man.City បានប្រាប់យ៉ាងបើកចំហរថា ខ្លួនមានបំណងចង់លេងចាប់ដៃគូ ជាមួយកំពូលខ្សែប្រយុទ្ធ Lionel Messi ប៉ុន្តែរូបគេមិនច្បាស់ថា ក្តីសុបិន្តមិនទាន់ក្លាយជាការពិតនេះកើតមាននៅទឹកដីអង់គ្លេសរឺនៅទឹកដីអេស្បាញនោះទេ។
បន្ទាប់ពីមានបទពិសោធន៏ច្រើនធ្លាប់លេងជាមួយកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់ អតីតខ្សែបម្រើក្រុម Monaco រូបនេះប្រាថា្នចង់លេងបាល់ទាត់ជាមួយកំពូលកីឡាករឆ្នើមដែលរូបគេយល់ថាបានសាងប្រវត្តិអស្ចារ្យក្នុងពិភពបាល់ទាត់។
កីឡាករវ័យ ២៦ឆ្នាំរូបនេះបានប្រាប់ប្រភពពត៌មាន Cadenaser ថា៖ ខ្ញុំលេងជាមួយ Cristiano ក្នុងក្រុមជម្រើសជាតិហើយប្រសិនបើខ្ញុំលេងជាមួយ Messi អាចនិយាយបានថាខ្ញុំលេងជាមួយកីឡាករល្អបំផុតពីររូបនឹងជារឿងគួររីករាយបំផុត។
ប្រភព៖ 442