ខ្សែបម្រើ André Gomes របស់ក្រុម Everton បានចូលរួមក្នុងការហ្វឹកហាត់ជាមួយមិត្តរួមក្រុមជាលើកដំបូងចាប់តាំងពី រងរបួស ការបាក់ឆ្អឹង កជើងខាងស្តាំរបស់គាត់កាលពីបីខែមុន។កីឡាករសញ្ជាតិព័រទុយហ្កាល់ រូបនេះត្រូវបានគេរុញចេញពីទីលានប្រកួតកំលុងពេលប៉ះទង្គិចជាមួយ Song Heung Ming និង Serge Aurier របស់ក្រុម Tottenham កាលពីខែតុលា ។
ជារឿងមិនគួរឱ្យជឿដែល អតីតខ្សែបម្រើក្រុម Barcelona រូបនេះ ចំណាយពេលត្រឹមតែ៨៦ថ្ងៃបន្ទាប់ពីឧប្បត្តិហេតុនៅ Goodision Park ទឹកដី Everton បន្ទាប់ពីក្លឹបបានបញ្ជាក់ជាផ្លូវការណ៏ពីការវិលត្រលប់ទៅចូលរួមវគ្គហ្វឹកហាត់ជាលើកដំបូងក្រោមការដឹកនាំគ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Carlo Ancelloti កាលពីថ្ងៃអង្គារម្សិលមិញនេះ។
ប្រភព៖ 90min