អ្នកគាំទ្រក្រុមបិសាចក្រហមភាគច្រើនកំពុងរៀបចំផែនការប្រមូលផ្តុំគ្នាតវ៉ានិងដើរចេញដើម្បីប្រឆាំងម្ចាស់ក្លឹប និង ថ្នាក់ដឹកនាំនៅ ទីលានរបស់ខ្លួនគឺទឹកដី Old Trafford កំលុងពេលក្រុមរបស់ពួកគេជួបប្រកួតជាមួយក្រុម Wolver ដែលត្រូវធ្វើឡើងនៅថ្ងៃទី ១ ខែកុម្ភៈខាងមុខនេះ។
ក្រុមគ្រួសារមហាសេដ្ឋី Glazer បានកាន់កាប់ភាគហ៊ុនធំរបស់ Manchester United អស់រយៈពេលជាង ១៥ ឆ្នាំមកខណៈពេលនេះអ្នកគាំទ្របានអស់ភាពអត់ធ្មត់ដើម្បីងើបឈរឡើងតវ៉ាប្រឆាំងពួកគេ ពិសេសគឺសំដៅទៅលើលោក Ed Wood Ward មានតួនាទីជានាយកផ្នែកទីផ្សារទិញដូរកីឡាករក្រោយពីទម្រង់លេងកាន់តែធ្លាក់ចុះដុនដាបទៅៗពី១ឆ្នាំទៅ១ឆ្នាំគិតចាប់តាំងពីកំពូលគ្រូបង្វឹកSir Alex Fergusonបានចូលនិវត្តន៏នៅឆ្នាំ២០១៣កន្លងមក។
តាមការគ្រោងទុកផែនការអ្នកគាំទ្រនិងចាកចេញពីកីឡាដ្ឋានដែលបានកំណត់នៅនាទីទី ៥៨ នាទីមានន័យថាគឺជាលេខដែលរំលឹកដល់មហន្តរាយរបស់ក្រុមដែលបានធ្លាក់យន្តហោះកំលុងពេលធ្វើដំណើរ ទៅប្រកួតនៅ ទីក្រុងមុយនិចប្រទេសអាឡឺម៉ង់កាលពីខែខែកុម្ភៈឆ្នាំ ១៩៥៨។ មានន័យថាទោះបីជាជួបរឿងដ៏អាក្រក់បំផុតក្នុងពេលកន្លងមកតែក្រុមនៅតែអាចកសាងធនធានអោយខ្លាំងឡើងវិញមកបាន។
ប្រភព៖ Sportbible