ខ្សែប្រយុទ្ធអន្តរជាតិម៉ិកស៊ិក បានចូលរួមជាមួយនឹងក្លិប LA Galaxy របស់ក្របខ័ណ្ឌ Major League Soccer ពីក្លិប Sevilla។ នេះបើយោងទៅតាមការប្រកាសរបស់ក្របខ័ណ្ឌ La Liga មួយនេះ កាលពីថ្ងៃអង្គារ។

Sevilla បានឲ្យដឹងក្នុងសេចក្តីប្រកាសមួយថា៖ «Sevilla និងក្លិប Los Angeles Galaxy បានឈានដល់ការព្រមព្រៀងគ្នាមួយដើម្បីផ្ទេរខ្សែប្រយុទ្ធ Javier Hernandez ទៅកាន់ក្រុមអាមេរិកមួយនេះ»។

Hernandez ដែលក៏បានលេងឲ្យក្លិប Manchester United និង Real Madrid ផងដែរនោះ បានចាកចេញ ក្រោយពីបានចំណាយពេលត្រឹមតែ៥ខែប៉ុណ្ណោះជាមួយនឹងក្លិប Sevilla ដែលបានទិញយករូបគេពីក្លិប West Ham កាលពីរដូវកាលមុន។ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ បានក្លាយជាកីឡាករបម្រុងម្នាក់ក្រោមការដឹកនាំរបស់លោក Julen Lopetegui ក្រោយពីបានបង្ហាញខ្លួនត្រឹមតែ១៥លើកគត់នៅរដូវកាលនេះ និងបានស៊ុតបាល់បញ្ចូលទី៣គ្រាប់។

Hernandez បានសរសេរសារមួយនៅលើ Twitter ថា៖ «ខ្ញុំបាននិយាយថា លាហើយទៅកាន់ក្លិបមួយ ដែលខ្ញុំបានចំណាយពេលដ៏ខ្លីមួយនេះ ប៉ុន្តែ គ្រប់គ្រាន់ក្នុងការបង្កើតឲ្យមានឥទ្ធិពលដ៏ពិសេសមួយ និងដឹងពីអ្វីដែលមានន័យក្នុងពិភពកីឡាបាល់ទាត់»។ នៅ LA Galaxy ខ្សែប្រយុទ្ធ Hernandez នឹងត្រូវស្នើឲ្យបមពេញចន្លោះប្រហោងដែលត្រូវបានបន្សល់ទុកដោយ Zlatan Ibrahimovic ដែលបានចាកចេញ ដើម្បីទៅចូលរួមជាមួយនឹងក្លិប AC Milan កាលពីខែធ្នូ៕

ប្រភពព័ត៌មាន៖ Channel News Asia