លោក Ole Gunnar Solskjaer គ្រូបង្វឹកបិសាចក្រហម Man.United បានឆ្លើយតបទៅអតីតមិត្តរួម ក្រុម និងជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៏Sky Sport លោក Gary Neville ថាបាន រិះគន់ខុសពេលវេលា អំពីអនាគតរបស់អនុប្រធានប្រតិបត្តិក្លឹបនិងជាប្រធានផ្នែកទិញដូរកីឡាករបស់ក្រុមគឺលោក Ed Woodward ។ Neville ក៏បានបន្តរិះគន់លើគោលការណ៍ជ្រើសរើសកីឡាករព្រមទាំងយល់ថាតួនាទីបុរសវ័យ៤៨ឆ្នាំរូបនេះ មិនត្រូវបានដកហូតក្រោយមើលឃើញថាលោកមិនបានរួមចំណែកធ្វើអោយក្លឹបមានការរីកចំរើនសោះនោះ។
អតីតខ្សែការពារស្តាំក្រុមជម្រើសជាតិអង់គ្លេស Neville បាននិយាយចំឈ្មោះលោក Woodward បន្ទាប់ពី Man United បរាជ័យលើក្រុម Liverpool ក្នុងលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យដែលធ្វើឱ្យ ពួកគេ មានគម្លាតកាន់តែឆ្ងាយរហូតដល់ទៅ ៣០ ពិន្ទុពីក្រុមលោក Jurgen Klopp។
អតីតគ្រូបង្វឹក Valencia រូបនេះបន្ថែមថា:បច្ចុប្បន្នក្រុមហាក់ដូចជាមានកីឡាករដែលនៅមានទម្រង់លេងល្អតែ៥ទៅ ៦នាក់ប៉ុណ្ណោះ ដូច្នេះមានសមត្ថភាពឯណាទៅប្រកួតប្រជែងពាន ទោះបីជាបានចំណាយប្រាក់រាប់រយលានក៏ដោយតែវាការចំណាយខុសគោលដៅ។
ប្រភព៖ sportskeeda