ខ្សែប្រយុទ្ធចំណូលថ្មី Erling Braut Haaland របស់ក្រុម Borussia Dortmund បានបង្ហាញទម្រង់លេងល្អបំផុតសម្រាប់ការចូលលេងលើកដំបូងអោយក្រុម Dortmund កាលពីយប់ថ្ងៃសៅរ៍ជាមួយនឹងការស៊ុតបាល់បញ្ចូលទី៣គ្រាប់នៅចន្លោះត្រឹមតែ ២៣ នាទីតង់ទី២ដើម្បីវាយបកផ្តួលក្រុមម្ចាស់ផ្ទះ Augsburg ក្នុងលទ្ធផល៥ទល់និង៣។
កីឡាករវ័យ ១៩ ឆ្នាំសញ្ជាតិន័រវេរូបនេះបានចូលរួមជាមួយ Dortmund ក្នុងតម្លៃ ១៧,១ លានផោនកាលពីខែធ្នូបន្ទាប់ពីរកបាន ២៨ គ្រាប់ក្រោយចូលរួមប្រកួត ២២ លើកសម្រាប់ Red Bull Salzburg នៅលីកកំពូលអូទ្រីសរដូវកាលនេះ។
Haaland ដែលចូលលេងក្នុងនាមកីឡាករបម្រុង នៅនាទី ៥៦ ដោយកីឡាករ Dortmund បន្ទាប់ពីក្រុមភ្ញៀវដេញតាមពីក្រោយការនាំមុខរបស់ម្ចាស់ផ្ទះ Augsburg ក្នុងលទ្ធផល ៣-១ រូបគេបានធ្វើការវាយបក៣គ្រាប់នាំមុខនិងជាគ្រាប់បាល់ជ័យជំនះ មុនពេលខ្សែប្រយុទ្ធស្លាបអង់គ្លេស Jadon Sancho តាមស្មើ ៣ទល់និង៣ ។បច្ចុប្បន្ន Borussia Dortmund ឈរនៅចំណាត់ថ្នាក់លេខ៤មាន៣៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង RB Leipzig ចំនួន៧ពិន្ទុគិតត្រឹមសប្តាហ៏ទី១៨នេះ។
វីដេអូ៖
ប្រភព:BBC