អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស Jermaine Jenas បាននិយាយថា Liverpool អាចនិងគ្រប់ តំណែងជាក្លឹបមួយខ្លាំងបំផុតនៅលីគកំពូលត់អង់គ្លេសដូចជាបិសាចក្រហម Manchester United ដែលបានឈានឡើងដល់ចំនុចកំពូលនៅទសវត្សឆ្នាំ ១៩៩០ និង ២០០០ដូច្នេះដែរ ។

Jenas អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស បានផ្តល់បទសម្ភាសន៏ នៅលើកញ្ចក់ទូរទស្សន៍BBC នាថ្ងៃសុក្រនេះថាៈ គម្លាត១៣ពិន្ទុបច្ចុប្បន្នគឺមាន មានស្ថេរភាពសម្រាប់ Liverpool ខណៈលោក Klopp កំពុងមានចំនុចពិសេសដែលលោក Ole កំពុងរៀនពីចំណុចអស់ទាំងនោះ។

បិសាចក្រហមឈ្នះជើងឯក Premier League ១៣ ដងក្រោមការដឹកនាំរបស់កំពូលគ្រូបង្វឹកលោក Sir Alex Ferguson រួមទាំងជើងឯក Champion League ៣ ដង។យ៉ាងណាមិញអតីតកីឡាករមាន់ខ្នាយមាន Tottenham យល់ឃើញថារបៀបដឹកនាំនិងបច្ចេកទេសលេងបាល់ទាត់របស់លោក Ole Solskjaer ពេលបច្ចុប្បន្ន នឹង មិនអាចប្រជែងពាន Premier League បានទេ ខណៈអ្នកចាត់ការទូទៅ លោក Jurgen Klopp បានកសាងក្រុមមានសមត្ថភាពឈ្នះពានជាច្រើនពិសេសគឺពានកំពូលទ្វីបអឺរ៉ុប Champion League ។

ប្រភព៖ BBC