ក្លឹប Lazio បានពិន័យជាទឹកប្រាក់ចំនួន ២០,០០០ ផោនបន្ទាប់ពីមានការរើសអើសជាតិសាសន៏កំលុង ពេលការប្រកួតនៅក្របខណ្ឌលីកកំពូល Serie A កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនជាមួយខ្សែប្រយុទ្ធ Mario Balotelli របស់ក្រុម Brescia។

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ីតាលីរូបនេះបានរកគ្រាប់បាល់ ១៨ នាទីខណៈការប្រកួតត្រូវផ្អាកជាបណ្តោះអាសន្នចន្លោះពេល៤នាទីពោលគឺនៅនាទីទី ៣០ បន្ទាប់ពីប្រិយមិត្តរបស់ក្រុមភ្ញៀវ Lazio បានស្រែកច្រៀងពាក្យដែលនិយាយពីសត្វស្វាក្នុងចំណោមអ្នកគាំទ្រប្រមាណជា ១៥០០ នាក់។

ទោះជារងការព្រមាន កំលុងពេលប្រកួត នឹងមិនត្រូវចាត់ទុកជាបានការបន្ទាប់ពីកាយវិការរំលោភបំពាននេះ សកម្មភាពប្រកួតនៅតែបន្តយ៉ាងណាក្តី ក្លឹប Lazio បានយកឈ្នះការប្រកួតក្នុងលទ្ធផល ២ ទល់និង ១ ។

ប្រភព៖ Goal