រយៈពេលជិត១ទសវត្សចុងក្រោយនេះ កីឡាបាល់ទាត់មួយចំនួនបានសាងភាពល្បីល្បាញ មិនត្រឹម តែ ជាអ្នករកគ្រាប់បាល់បញ្ចូលទីប៉ុណ្ណោះទេប៉ុន្តែថែមទាំងចែកបាល់អោយមិត្តរួមក្រុម(Assist)ស៊ុតបញ្ចូលទីរកគ្រាប់បាល់បានច្រើនបំផុតផងដែរសម្រាប់ក្របខណ្ឌកំពូលនៅទ្វីបអឺរ៉ុប។ខាងក្រោមនេះជាកីឡាករ៥រូបដែលធ្វើបាន Assist ច្រើនបំផុតគិតចាប់តាំងពីឆ្នាំ២០១០មកដល់ឆ្នាំ២០១៩នេះ:
១. Lionel Messi
កំពូលខ្សែប្រយុទ្ធ Lionel Messi ជាប់ឈ្មោះនៅលើកំពូលគេ ក្នុងនាមកីឡាករដែលធ្វើបាន Assist ច្រើនបំផុតគឺប្រមាណជា ២០៥ដងក្រោយបង្ហាញខ្លួន ៥២១ប្រកួតក្នុងមួយទសវត្សកន្លងមកនេះ។ ម្ចាស់ពានវរង្វាន់ Ballon d’Or ៦ សម័យកាលរូបនេះគឺជាកីឡាករតែម្នាក់គត់ដែល Assist បានជាង ២រយដង នៅក្នុងចន្លោះឆ្នាំ ២០១០ និង ២០១៩ ។
២. Luis Suarez
អតីតខ្សែប្រយុទ្ធ Ajax និងហង្សក្រហម Liverpool វ័យ ៣១ឆ្នាំសញ្ជាតិអ៊ុយរូហ្គាយរូបនេះបច្ចុប្បន្នលេងអោយក្រុមអ្នកមានបុណ្យ Barcelona ធ្វើបាន Assist ១៧១ដងក្នុងចំណោម ៤៤៥ប្រកួត។
៣.Angel Di Maria
អតីតខ្សែបម្រើ-ប្រយុទ្ធស្លាប Benfica, Real Madrid, Man.United និងបច្ចុប្បន្នកំពុងលេងអោយក្រុមជើងឯក Ligue១ បារាំង PSG និងធ្វើបាន ១៨៨ Assist ក្រោយលេងអោយក្លឹប ៤ក្នុងអាជីពខាងលើនេះ។
៤.Thomas Muller
Thomas Muller មិនដែលលេងឱ្យក្លិបណាក្រៅពី Bayern Munich ទេ។ សមាជិកជ័យលាភីបាល់ទាត់ពិភពលោក FIFA ឆ្នាំ ២០១៤ បានឆ្លងកាត់ការបង្ហាញខ្លួនចំនួន ៥០០ លើករួចមកហើយសម្រាប់ក្លឹប និងចែកបាល់អោយ មិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១៨០ដងរួចមកហើយ ។
៥. Mesut Ozil
អតីតខ្សែបម្រើ Weder Bremen, Real Madrid បច្ចុប្បន្នកំពុងលេងអោយ Arsenal បង្ហាញខ្លួនអោយក្លឹបខាងលើ ក្នុងចំណោម ៤២៧ប្រកួតនិងធ្វើបាន Assist ១៦៨ដង។