ខ្សែប្រយុទ្ធជើងចាស់អង់គ្លេស Wayne Rooney បានបង្ហាញខ្លួនក្នុងនាមប្រធានក្រុមនៅលីកលំដាប់ទីពីរអង់គ្លេសគឺ Derby Country ក្នុងជ័យជំនះសម្រាប់ការបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួនក្រោយផ្តួលក្លឹប Barnsley ២ទល់និង១។
កីឡាករ Jack Marriott មានឪកាសរកបានគ្រាប់បាល់នាំមុខអោយក្រុមម្ចាស់ផ្ទះបន្ទាប់ពីទទួលបាល់ ពិន័យ Free-kick បញ្ចូនពីចំងាយរបស់កីឡាករជើងចាស់ Rooney នៅនាទីទី៤៥មុនបញ្ចប់ការប្រកួតតង់ទី១។
ក្រុម Barnsley មានឪកាសវាយបកតាមស្មើវិញនៅតង់ទី២ដោយកីឡាករ Elliot Simoes ក្រោយពីអ្នកចាំទី Derby Ben Hamer មិនអាចជួយសង្គ្រោះការស៊ុតពីកីឡាករ Conor Chaplin។ យ៉ាងណាមិញកីឡាករ Martyn Waghorn មានឪកាសរកបានគ្រាប់បាល់ជ័យជំនះអោយ Derby ក្រោយការបញ្ចូនបាល់ពីស្លាបខាងស្តាំរបស់កីឡាករ Andre Wisdom។
Rooney បានបង្ហាញខ្លួនចុងក្រោយនៅខែតុលាសម្រាប់ក្រុមលីកកំពូលអាមេរិក DC United បានលេងពេញ ៩០នាទីនៅតំបន់បម្រើកណ្តាល។ បច្ចុប្បន្ន Derby ស្ថិតនៅចំណាត់ថ្នាក់ទី ១៧មានពិន្ទុស្មើជាមួយ Middlesbrough ខណៈ Barnsley កំឈរនៅលេខរៀងទី២បាតតារាង និងខ្វះ ៣ពិន្ទុដើម្បីឡើងមកកន្លែងសុវត្ថិភាព៕