ក្លិប​បាល់ទាត់​ជប៉ុន Vissel Kobe បាន​រង់ចាំ ៥៤​ឆ្នាំ​ហើយ​ដើម្បី​ឈ្នះ​ពាន Emperor Cup នេះ ស្រប​ពេល​ជា​ការ​ប្រកួត​ចុងក្រោយ​របស់​ជ័យ​លាភី World Cup អេ​ស្ប៉ា​ញ ​David Villa ដែល​បាន​ប្រកាស​ចូលនិវត្តន៍​។

​​មិត្ត​រួម​ក្រុម​ដែល​ធ្លាប់​រួមរស់​ជាមួយគ្នា​នៅ Barcelona,Andres Iniesta និង​ខ្សែប្រយុទ្ធ​អាល្លឺម៉ង់ Lukas Podolski ​គឺជា​អ្នករក​គ្រាប់​បាល់​ម្នាក់​មួយ​គ្រាប់​យកឈ្នះ ​Kashima Antlers ក្នុង​លទ្ធផល ២–០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ​ខណៈ ​David Villa បាន​ចូល​លេង​ក្នុង​នាទី​ចុងក្រោយ​។​ ​វា​ក៏​ជា​ការ​ប្រកួត​ដំបូង​ដែល​ត្រូវ​បាន​រៀប​ចំឡើង​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ទីក្រុង​តូ​ក្យូ​ដែល​ត្រូវ​បាន​សាងសង់ ​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំនេះ​។​

​​ម្ចាស់​ក្រុមហ៊ុន Kobe លោក Hiroshi Mikitani​ បាន​វិនិយោគ​យ៉ាងច្រើន​នៅក្នុង​ក្លឹប​នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ដោយ​នាំយក​កីឡាករ​ល្បីៗមក​ទទួល​ប្រាក់​ឈ្នួល​ខ្ពស់​ ក្នុង​គោលបំណង​ដើម្បី​ឈ្នះ​ពាន​។ ​Vissel Kobe ក៏មាន​ការ​ចូលរួម​ពី​អតីត​ខ្សែការពារ​ក្រុម Arsenal និង​កីឡាករ​ខ្សែការពារ Thomas Vermaelen ​និង​អតីត​ខ្សែបម្រើ Sergi Samper របស់​ក្រុម Barcelona ផងដែរ​៕