Manchester United និង Paris Saint-Germain បានសំដែងចំណាប់អារម្មណ៏និងកំពុងត្រៀមប្រជែងគ្នាចុះហត្ថលេខា ខ្សែការពារស្តាំ Ricardo Pereira ពីក្លឹប Leicester City បន្ទាប់ពីបានបង្ហាញទម្រង់លេងល្អនៅរដូវកាលនេះស្របពេលបច្ចុប្បន្ន Leicester ស្ថិតនៅលំដាប់ថ្នាក់ទី២ នៅក្របខណ្ឌ Premier League ។

ប្រភពពី Le 10 Sport បានចុះផ្សាយថា:ទោះបីក្លឹបយក្សនៅក្របខណ្ឌកំពូលពីរខាងលើបាន សម្តែងចំណាប់អារម្មណ៏បែបនេះក្តី ប៉ុន្តែសម្រាប់ក្រុមកញ្ជ្រោងខៀវ Leicester បានបង្ហាញគោលជំហរនឹងមិនលក់រូបគេក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះទេ។ ហើយសម្រាប់ Man.Utd ទោះបី ជាបច្ចុប្បន្នមាន Aaron Wan-Bissaka ប៉ុន្តែក្លឹបកំពុងស្វែងរកខ្សែការពារខាងស្តាំម្នាក់ទៀត។

Pereira បានផ្ទេរពី Porto មក Leicester ក្នុងឆ្នាំ ២០១៨និងបង្ហាញខ្លួនចំនួន ៥៨ ដងស្របពេល កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករ អន្តរជាតិ ព័រទុយ ហ្កាល់ នៅកីឡាដ្ឋាន King Power មានសុពលភាព រហូតដល់រដូវក្តៅឆ្នាំ ២០២៣៕

ទស្សនាវិដេអូខាងក្រោមនេះ:

ប្រភព: dailymail