អ្នកចាំទីចាស់វស្សា Gianluigi Buffon បានតាមស្មើកំនត់ត្រាមិត្តរួមជាតិគឺកីឡាករប្រវត្តិសាស្រ្តនិងជាអតីតខ្សែការពារស្តាំក្រុម AC.Milan កីឡាករ Paolo Maldini ក្នុងការបង្ហាញខ្លួននៅក្របខណ្ឌកំពូលអ៊ីតាលី ខណៈ Juventus ឡើងឈរលើតារាង SerieA ក្រោយផ្តួលក្រុមភ្ញៀវ Sampdoria ២ទល់និង១ កាលពីថ្ងៃពុធម្សិលមិញនេះសម្រាប់ការប្រកួតសប្តាហ៏ទី១៧កាលពីថ្ងៃពុធទី១៨ធ្នូស្របពេលបច្ចុប្បន្ន Juventus បានឈរនៅលេខរៀងទី១ខណៈ Inter Milan ឈរនៅលេខ២។

Buffon បានចាប់ផ្តើមអាជីពដំបូងជាមួយក្រុម Parma ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ Uefa Cup និង Coppa Italia ក្នុងឆ្នាំ ១៩៩៩ មុនពេលផ្លាស់ទៅ Juventus ២ ឆ្នាំបន្ទាប់។ អតីតអ្នកចាំទីក្រុមជម្រើសជាតិអ៊ីតាលី វ័យ ៤១ ឆ្នាំរូបនេះបានបង្ហាញខ្លួនសរុប ៦៤៧ ប្រកួតនិងវ៉ាដាច់មិត្តរួមជាតិ Alessandro del Piero ដែលធ្លាប់បង្ហាញខ្លួនអោយក្លឹបអាជីព Juventus ៤៧៩ ប្រកួត។

អតីតប្រធានក្រុមជម្រើសជាតិអ៊ីតាលីដែលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកកាលពីឆ្នាំ ២០០៦ ក៏ទទួលបានកំណត់ត្រាច្រើនបំផុតអោយក្រុមជម្រើសជាតិក្រោយបង្ហាញខ្លួន ១៧៦ ប្រកួតចន្លោះឆ្នាំ ១៩៩៧មកដល់ឆ្នាំ២០១៨។

ប្រភព៖ BBC

វីដេអូ៖