Jamie Vardy និង James Maddison បានស៊ុតបញ្ចូលទីអោយក្រុមម្ចាស់ផ្ទះ Leicester City ផ្តួលក្លិបបាតតារាង Watford ដើម្បីឡើងមកឈរនៅតំណែងលេខ ២ ក្នុងតារាង Premier League សប្តាហីទី១៥វិញកាលពីព្រឹកថ្ងៃព្រហស្បត្ត៏ទី៥ ធ្នូ ២០១៩ ។ ២គ្រាប់ដែលធ្វើបានដោយកីឡាករអន្តរជាតិអង់គ្លេសនៅបាននៅនាទីទី(៥៥)ដោយបាល់ប៉េណាំងទី បន្ទាប់ពីកីឡាករ Adam Masina បង្កកំហុសលើខ្សែការពារ Jonny Evans ស្របពេលអាជ្ញាកណ្តាលបានពិនិត្យនិងសម្រេចចិត្តដោយប្រព័ន្ធ VAR រួចមុនពេលខ្សែបម្រើស្លាបឆ្វេង Maddisonរកបានគ្រាប់បាល់ទី២នៅនាទីទី (៩០+៥) ដោយស៊ុតជើងឆ្វេងរំលងជើងអ្នកចាំទី Ben Foster បានសម្រេច។
ជ័យជម្នះនេះបានធ្វើឱ្យក្រុម Leicester វិលត្រឡប់មកលើក្រុម Manchester City វិញក្នុងចំណាត់ថ្នាក់លេខ ២ ដោយមាន ៨ ពិន្ទុតាមក្រោយ Liverpool ដែលបានបំបាក់ក្រុម Everton ៥-២ ។កញ្ជ្រោងខៀវ បានស្គាល់រសជាតិជ័យជំនះ ៧ លើកជាប់គ្នាដើម្បីតាមស្មើ កំណត់ត្រាក្លឹបដែលធ្លាប់ធ្វើបាននៅខែមីនា១៩៦៣ និងវ៉ាដាច់១ប្រកួត នៅក្នុងរដូវកាលដែលពួកគេលើកពាន Premier League (២០១៥-១៦)។
ក្រុមបាតតារាង Watford បច្ចុប្បន្នមានគម្លាត ៧ ពិន្ទុពីតំបន់សុវត្តិភាពរបស់ក្រុម Southampton បន្ទាប់ពីពួកគេផ្តួល Norwich២ទល់និង១ ដើម្បីងើបចេញពីតំបន់កាត់ចោល។