ខ្សែការពារ Virgil van Dijk របស់ក្រុមហង្សក្រហមបានសម្រេចចិត្តចាកចេញពីក្រុមជម្រើសជាតិហុល្លង់ដោយសារតែ ហេតុផលផ្ទាល់ខ្លួន យ៉ាងណាមិញរូបគេនឹងមិនមានវត្តមានសម្រាប់ការប្រកួតវគ្គជម្រុះយូរ៉ូ ២០២០ ចុងក្រោយរបស់ពួកគេទល់នឹងអេស្តូនីនាថ្ងៃអង្គារនេះទេ។
Van Dijk ខ្សែការពារកណ្តាលរូបនេះបានជួយក្រុមបិសាចទឹកក្រូចហូឡង់ត្រឹមស្មើអៀងឡង់ខាងជើងនៅឯឧទ្យាន Windsor កាលពីរាត្រីថ្ងៃសៅរ៍ ក្នុងលទ្ធផលស្មើ ០-០ ។ ទោះបីជាយ៉ាងនេះក្តីហូឡង់នៅតែមានឪកាសខ្ពស់ដើម្បីឆ្លងកាត់វគ្គជម្រុះ ដើម្បីចូលរួមព្រឹត្តការណ៏ពានរង្វាន់ទ្វីបអឺរ៉ុបនៅឆ្នាំក្រោយបានដោយស្វ័យប្រវត្តិប្រសិនបើពួកគេយកឈ្នះអេស្តូនី ហើយអាឡឺម៉ង់ចាញ់ការប្រកួតវគ្គជម្រុះចុងក្រោយ ។
យ៉ាងណាមិញគ្រូបង្វឹកលោក Ronald Koeman បានបញ្ជាក់សារជាថ្មីថាការប្រកួតនៅថ្ងៃអង្គារនេះថាៈ ក្រុមមិន ត្រូវពឹងផ្អែកលើប្រធានក្រុម Van Dijk តែម្នាក់នោះទេព្រោះតែយើងបានអនុញ្ញាតិអោយគាត់ចាកចេញដោយសារតែកាលៈទេសៈផ្ទាល់ខ្លួន ។