Atletico Madrid បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ ២ ក្របខណ្ឌ La Liga ទោះមានពិន្ទុស្មើក្រុមលេខ១ Barcelona (តែមានគ្រាប់បាល់ស៊ុតបញ្ចូលទីតិចជាង) បន្ទាប់ពីពួកគេបានឈ្នះ Athletic Bilbao ក្នុងលទ្ធផល ២:0 នៅ កីឡាដ្ឋាន Wanda Metropolitano កាលពីយប់ថ្ងៃសៅរ៏ទី ២៦ តុលា ២០១៩។

កីឡាករ Saul Niguez បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី ២៨ មុនពេល Alvaro Morata ខ្សែប្រយុទ្ធខ្ចីជើង​ពីក្រុម​តោខៀវ Chelsea រកបានគ្រាប់បាល់ទី២ក្រោយការបញ្ចូនបាល់របស់ មិត្តរួមក្រុម Angel Correa ។

វាជាជ័យជម្នះ លើកទី ១ របស់ Atletico បន្ទាប់ពីទទួលទ្ធផលស្មើ ៣ ប្រកួតជាប់គ្នា និងនាំពួកគេឡើងពីលេខ ៦ មកដល់លេខ ២ ស្របពេល Barcelona និង Real Madrid មិនបានប្រកួតនៅចុងសប្តាហ៍នេះ ព្រោះតែជំនួប El Clasico របស់ពួក​គេ​ត្រូវ​បាន​ពន្យារ​ពេល។

ប្រភព:BBC

វីដេអូ: