Dries Mertens បានបំបែកកំនត់ត្រាវីរបុរស Diego Maradona ក្នុងនាមជាអ្នករកគ្រាប់បាល់អោយក្រុមបានច្រើនជាងគេលំដាប់ទី ២ សម្រាប់ Napoli នៅពេលពួកគេបំបាក់ក្រុមម្ចាស់ផ្ទះ Red Bull Salzburg ក្នុងលទ្ធផល ៣ទល់និង២ នៅការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃទី២៤ខែតុលា ២០១៩ នេះ។

ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំសញ្ជាតិបែលហ្សិករូបនេះបានរកគ្រាប់បាល់ស៊ុត បញ្ចូលទី២គ្រាប់ (សរុប១១៦គ្រាប់)ធ្វើអោយរូបគេបានឆ្លងផុតកំនត់ត្រារបស់ Maradona ដែលរកបាន១១៥គ្រាប់និងនៅខ្វះតែ៥គ្រាប់ប៉ុណ្ណោះត្រូវស្មើជាមួយអតីតខ្សែប្រយុទ្ធកីឡាករ Marek Hamsik ។

ម៉ារ៉ាដូណាគឺជាវីរបុរសក្រុម Napoli ដែលធ្លាប់បានជួយពួកគេឱ្យឈ្នះពានរង្វាន់លីកកំពូលអ៊ីតាលីជាលើកដំបូង របស់ពួកគេនៅចន្លោះឆ្នាំ ១៩៨៦-១៩៨៧ ។ Mertens ក៏បានបង្កើតឪកាសអោយមិត្តរួមក្រុមគឺខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលី Lorenzo Insigne ដើម្បីឈរនៅចំណាត់ថ្នាក់លេខ១ក្នុងពូល E មាន ១ ពិន្ទុលើសក្រុមម្ចាស់ជើងឯក Liverpool។

វីដេអូ: