ខ្សែបម្រើ Angel di Maria របស់ក្រុមភ្ញៀវ PSG រកគ្រាប់បាល់២គ្រាប់ជួយអោយ PSG ធ្វើការនាំមុខក្រុមម្ចាស់ផ្ទះ Niceមុនពេលក្រុមម្ចាស់ ជើងឯក Ligue១ បារាំង បានផ្តួល Nice ដែលនៅសល់កីឡាករតែ ៩ នាក់ក្នុងលទ្ធផល ៤:១ សម្រាប់ការប្រកួតក្របខណ្ឌលីកកំពូលបារាំងកាលពីយប់ថ្ងៃសុក្រទី១៨ តុលា ២០១៩ សប្តាហ៏ទី១០ម្សិលមិញនេះ ។
កីឡាករ Ganago របស់ ក្រុម Nice មានឪកាសវាយបកតាមពីក្រោយ១ទល់និង២ មុនពេលខ្សែប្រយុទ្ធ Kilyan Mbappe និង Mauro Icardi បាន បន្ថែមគ្រាប់បាល់ទី៣និងទី៤អោយក្រុមលោក Thomas Tuchel ក្រោយពីកីឡាករ Wylan Cyprien និង Christophe Herelle ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួតទាំងពីរនាក់។
បច្ចុប្បន្នគិតត្រឹមថ្ងៃសៅរ៏នេះក្រុម PSG មានគម្លាត៥ពិន្ទុពីក្រុមលេខ២ Nantes ដែលត្រូវប្រកួតជាមួយក្រុម Metz នៅថ្ងៃសៅរ៍ ទី១៩ តុលា ឆ្នាំ២០១៩នេះ។