លោក Claudio Ranieri អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea, Leicester City, Fulham, Roma ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីក្រុម Sampdoria នៅក្របខណ្ឌ SerieA នាស្រុកកំណើតប្រទេសអ៊ីតាលី ។
បន្ទាប់ពីត្រូវក្លឹប Fulham បញ្ចប់តួនាទីកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយដឹកនាំក្លឹបបាន១០៦ថ្ងៃ លោក Ranieri បានផ្លាស់មកជំនួសតំណែងលោក Eusebio di Francesco ដែលត្រូវបានក្រុម Roma បណ្តេញចេញ ខណៈរូបលោកបានដឹកនាំក្រុមរហូតដល់បញ្ចប់រដូវកាល២០១៨-២០១៩។
បញ្ចាក់ផងដែរថាលោក Ranieri គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៦៧ ឆ្នាំរូបនេះត្រូវបាន Leicester បណ្តេញចេញក្នុងរយៈពេល ៩ខែ បន្ទាប់ពីបានដឹកនាំក្រុមកញ្ជ្រោងខៀវលើកពានលីកកំពូលអង់គ្លេស Premier League នារដូវកាលឆ្នាំ ២០១៥-២០១៦ ដ៏គួរអោយភ្ញាក់ផ្អើល អំលុងពេលម្ចាស់ក្លឹបគឺម ហាសេដ្ឋីជនជាតិថៃ លោកវិឆ័យ ស្រីវឌ្ឍនប្រាផា នៅមានជីវិតនៅឡើយ។