Cristiano Ronaldo បានឈានឡើងមួយជំហ៊ានទៀតក្នុងអាជីពក្រោយរកបានគ្រាប់បាល់ ទី ៦៩៩កំលុងពេលប្រកួតជម្រុះពានរង្វាន់ Euro ២០២០ ខណៈ ព័រទុយហ្កាល់បានខិតជិតដល់ឪកាស ដើម្បីកក់កៅអីដោយស្វ័យប្រវត្តិជាមួយនឹងជ័យជម្នះ ៣-០ លើក្រុមលុចសំបួរ។

៣គ្រាប់របស់ម្ចាស់ជើងឯក Euro ២០១៦ រកបានដោយកីឡាករខ្សែ Bernardo Silva របស់ក្រុម Manchester City ស៊ុតគ្រាប់បើកឆាកនៅនាទីទី១៦ មុនពេលតារាឆ្នើម Ronaldo បន្ថែមគ្រាប់បាល់ ទី២នៅនាទី៦៥ ខណៈ Guedes ខ្សែបម្រើក្រុម Valencia បន្ថែមគ្រាប់បាល់ទី៣នៅនាទីទី៨៩ ។ព័រទុយហ្កាល់នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងពូល B បន្ទាប់ពីអ៊ុយក្រែន ៥ ពិន្ទុខណៈ ស៊ែប៊ីមាន ៤ ពិន្ទុឈរនៅលេខ ៣ ។

Ronaldo នឹងមានឱកាសក្លាយជាកីឡាករទី ៦ ដែលរកបាន ៧០០ គ្រាប់នៅពេលព័រទុយហ្កាល់ធ្វើដំណើរទៅសួរសុខទុក្ខអ៊ុយក្រែននៅថ្ងៃច័ន្ទខណៈខ្សែប្រយុទ្ធ Juventus រកបាន៩៤គ្រាប់ហើយសម្រាប់ជម្រើសជាតិ ព័រទុយហ្គាល់ ។ក្រុមរបស់លោក Fernando Santos និងមានឪកាសកក់កៅអីដោយស្វ័យប្រវត្តិប្រសិនជាផ្តួលក្រុមអ៊ុយក្រែននៅទីក្រុង Kiev ប្រសិនបើស៊ែប៊ីបរាជ័យក្នុងការយកឈ្នះលីទុយអានី។

វីដេអូ: