គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់អោយដឹងថាអ្នកចាំទី Alisson អាចនឹងត្រូវចូលលេងក្នុងជំនួបជាមួយ Leicester នៅថ្ងៃសៅរ៍នេះ រឺយ៉ាងយូរបំផុតគឺការប្រកួតជាមួយ Manchester United។
អ្នកចាំទីអន្តរជាតិប្រេស៊ីលវ័យ ២៦ឆ្នាំរូបនេះ បានខកខានការប្រកួតចំនួន ៩ដងគ្រប់ក្របខណ្ឌប្រកួតទាំងអស់ បន្ទាប់ពីរងរបួសកំភួនជើងនៅក្នុងការប្រកួតបើកឆាក Premier League ទល់នឹង Norwich កាលពីថ្ងៃទី៩ ខែសីហា។ ក្រុមហង្សក្រហម Liverpool និងត្រូវបើកទ្វារកីឡាដ្ឋាន Anfield ទទួលភ្ញៀវ Red Bull Salzburg នៅ Champions League នាថ្ងៃពុធនេះ។ យ៉ាងណាមិញក្រុម និងត្រូវប្រកួតជាមួយក្រុមកញ្ជ្រោងខៀវ Leicester មុនពេលជួប Man.United នៅ Old Trafford នាថ្ងៃទី២០ ខែតុលាខាងមុខ។
អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់លោក Klopp មានប្រសាសន៍ថា: មានការយល់ឃើញពីរ ១: គឺ Alisson ខ្លួនឯង ហើយទី២ គឺផ្នែកវេជ្ជសាស្រ្ត។ យើងត្រូវរង់ចាំមើលដោយមានការប្រុងប្រយ័ត្នជាងមុន។ ក្នុងការហ្វឹកហាត់គាត់ហាក់ដូចជាធ្វើបានល្អ ប៉ុន្តែវាជាការរងរបួសធ្ងន់គួរសម ដូច្នេះយើងមិនចង់ប្រថុយដាក់អោយគាត់លេងឆាប់រហ័សពេកទេ។ ដូច្នេះការប្រកួតជាមួយ Leicester និង Manchester United នាំអោយយើងអាចវាយតម្លៃបាន។