យោងគេហទំព័រ The Telegraph បានចុះផ្សាយថាៈ Chris Smalling បានបង្ហើបប្រាប់ពាក្យសម្តីគ្រូបង្វឹក Ole Gunnar Solskjaer បានសន្យាជាមួយរូបគេថានឹងដាក់ខ្លួនអោយចូលលេងសម្រាប់ Manchester United នៅរដូវកាលនេះប៉ុន្តែមិនអាចធានាកៅអីជម្រើសដំបូងបានទៀងទាត់នោះទេ ទើបទីបំផុតសម្រេច អនុញ្ញាតិអោយរូបគេផ្លាស់ទៅក្លឹប Roma ខ្ចីជើងទៅកាន់កីឡាដ្ឋាន Stadio Olimpico កាលពីថ្ងៃទី ៣០ ខែសីហា២០១៩។

ខ្សែការពារអង់គ្លេសវ័យ ២៩ ឆ្នាំរូបនេះបានអត់ធ្មត់និងព្យាយាមតស៊ូដើម្បីទទួលបានឪកាសចូលលេងទៀងទាត់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Solskjaer អស់ជាច្រើនប្រកួត ស្របពេលដែលរូបគេមានបញ្ហារបួស កាលពីរដូវកាលមុន និងបន្ទាប់ពីការមកដល់របស់ខ្សែការពារតម្លៃខ្លួន ៨០ លានផោន Harry Maguire បានធ្វើអោយឪកាសជាប់ជម្រើស១១នាក់ដំបូងរបស់ Smalling កាន់តែឃ្លាតឆ្ងាយពីការរំពឹងទុក។

ឆ្លើយតបវិញជាមួយការលើកឡើងនេះអ្នកចាត់ការសញ្ជាតិន័រវេលោក Solskjaer បានអោយដឹងថាៈ ខ្ញុំពិតជាមិន អាចធានាពីការចូលលេងជម្រើសដំបូងបានជាក់លាក់សម្រាប់គាត់ទេ ប៉ុន្តែសង្ឃឹមថាគាត់និងទទួលបានអ្វីដែលថ្មីពីលីកកំពូលអ៊ីតាលី។យ៉ាងណាមិញក្រោយការចាកចេញរបស់ Smalling កីឡាករ២រូបគឺ Lindelorf និង Maguire បានដើរតួនាទីជាដៃគូសំខាន់នៅតំបន់ការពារកណ្តាល ខណៈដែលពួកគេទាំងពីរមានឈ្មោះសម្រាប់ ការ ប្រកួតជាមួយ West Ham នៅថ្ងៃស្អែកនេះផងដែរ។