Javier Chicharito Hernandez បានបង្កើតការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ជាមួយនឹងការបង្ហាញខ្លួនចូលលេងអោយក្លឹបថ្មី Sevilla សម្រាប់ការប្រកួតក្របខណ្ឌ Europa League កាលពីយប់ថ្ងៃព្រហស្បត្ត៏ទី១៩ កញ្ញា ២០១៩។
អតីតខ្សែប្រយុទ្ធ Man.United កីឡាករដែលរកគ្រាប់បាល់នាំមុខគេអោយក្រុមជម្រើសជាតិ ម៉ិកស៊ិកបានរកគ្រាប់បាល់ បាន១គ្រាប់ដោយការទាត់ហ្វ្រីឃីកជើងស្តាំជួយអោយក្រុម Sevilla ផ្តួល ក្លិប Qarabag របស់ប្រទេស Azerbaijan នៅនាទីទី ៦២ ក្រោយលទ្ធផលស្មើគ្នា ០-០ នាំមុខមុនខណៈមិត្តរួមក្រុម El Haddadi និង Torres បន្ថែមបានម្នាក់១គ្រាប់ទៀត ធ្វើអោយបញ្ចប់ លទ្ធផល ក្រុមភ្ញៀវឈ្នះ៣:០ លើម្ចាស់ផ្ទះ Qarabag ។
Sevilla ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Julien Lopetegui នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Real Madrid នៅថ្ងៃអាទិត្យនេះ ខណៈដែលប្រទេសម៉ិកស៊ិករបស់ Chicharito នឹងធ្វើការប្រកួតនៅថ្ងៃទី ២ ខែតុលាជាមួយទ្រីនីដាដនិងតូបាហ្គោក្នុងការប្រកួតមិត្តភាព។