Virgil van Dijk ត្រូវបានចាត់ទុកជាខ្សែការពារកណ្ដាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ Premier League នេះបើតាមសម្ដីអតីតប្រធានក្រុម Manchester City គឺខ្សែការពារ Vincent Kompany។ ការនិយាយបែបនេះស្របពេល Van dijk បានឈ្នះពាន UEFA Men’s Player of the Year និងជាបេក្ខភាពប្រជែងពាន Ballon d’Or និង Best FIFA ជាមួយកីឡាករកំពូលៗលើលោកដូចជា Lionel Messi និង Cristiano Ronaldo សម្រាប់ឆ្នាំ២០១៩នេះ។
គុណសម្បត្តិផ្សេងទៀតត្រូវ Kompany កត់សម្គាល់ឃើញថា Van Dijk គឺជាកម្លាំងសំខាន់ជួយ Liverpool ឈ្នះ Champions League និងរងជើងឯក Premier League ដោយចាញ់ Manchester City តែ១ពិន្ទុប៉ុណ្ណោះកាលពីរដូវកាលមុន។
Kompany ថា៖ “ខ្ញុំមិនឃើញខ្លួនឯងថាស្ថិតនៅកម្រិតកំពូលនោះទេ ព្រោះខ្ញុំតែងតែរងរបួសពេលខ្លះលេង ពេលខ្លះអត់។ ខ្ញុំគិតថា Van Dijk ជាខ្សែការពារកណ្ដាលល្អបំផុតនៅ Premier League។ វាប្រហែលជារឿងមិនអាចទទួលយកព្រោះ Van Dijk មិនបានលេងនៅអង់គ្លេសយូរដូច John Terry, Ferdinand ប៉ុន្តែរូបគេពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល”៕