ឥណ្ឌូនេស៊ីបានធ្វើការចេញលិខិត សុំទោសជាផ្លូវការណ៏ទៅកាន់ ម៉ាឡេស៊ីក្រោយពីពួកគេបានជួបប្រកួតគ្នានៅ ក្នុងការប្រកួតជម្រុះពានជម្រុះពានរង្វាន់ FIFA World Cup Asian Qualifier នៅតំបន់អាស៊ីអាគ្នេយ៏ ស្របពេលភាគីទាំងពីរបានបង្កអំពើហឹង្សានៅពហុកីឡាដ្ឋានតែម្តង ។
បន្ទាប់ពីមានហេតុការណ៏នេះកើតមានឡើងរដ្ឋមន្រ្តីយុវជននិងកីឡាឥណ្ឌូនេស៊ីលោក Imam Nahrawi បានចេញសេចក្តីថ្លែងការណ៍មួយដោយសុំអភ័យទោសចំពោះអំពើហិង្សារបស់អ្នកគាំទ្រដែលបានកើតឡើងនៅពហុកីឡាដ្ឋាន Gelora Bung Karno អំឡុងការប្រកួតរបស់ក្រុមជម្រើសជាតិកាលពីថ្ងៃព្រហស្បត្ត៏ ខណៈម្ចាស់ផ្ទះឥណ្ឌូនេស៊ីចាញ់ភ្ញៀវម៉ាឡេស៊ីក្នុងលទ្ធផល ២:៣។
ជាមួយគ្នានេះដែររដ្ឋមន្រ្តីយុវជននិងកីឡាម៉ាឡេស៊ីគឺលោក Syed Saddiq Syed Abdul Rahman ក៏បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះឧប្បត្តិហេតុនេះប៉ុន្តែក៏បាន សំដែងអំណរគុណដល់ឥណ្ឌូណេស៊ីចំពោះជំហររឹងមាំសម្រាប់ការទទួលខុសត្រូវលើហេតុការណ៏នេះផងដែរ ។