គ្រូបង្វឹកថ្មីអេស្បាញលោកRobert Moreno បានកោតសរសើរថ្វីដៃចាប់បាល់របស់ Kepa Arrizabalaga បន្ទាប់ ពីអ្នកចាំទីអេស្បាញកំពុងលេងអោយក្រុម Chelsea បានជួយសង្គ្រោះ​យ៉ាង​សំខាន់​ដើម្បីផ្តល់ជ័យជំនះក្នុងលទ្ធ ផល ២-១ កាលពីថ្ងៃ​ព្រហស្បតិ៍​​លើក្រុម​រូម៉ានីក្នុងវគ្គជម្រុះយូរ៉ូឆ្នាំ ២០២០ ។

ការប្រកួតនៅទីក្រុង Bucharest​ ប្រទេសរ៉ូម៉ានីកាលពីយប់មិញទោះសល់អ្នកលេងតែ១០នាក់ក្រោយពី Diego Llorente ទទួល​បានកាតក្រហមក្រោយពី Florin Andone វាយបកតាមពីរក្រោយ១គ្រាប់ខណៈ​ ប្រធានក្រុម Sergio Ramos និងខ្សែប្រយុទ្ធ Paco Alcacer ជាអ្នករកគ្រាប់បាល់នាំមុខមុន២គ្រាប់។

ប៉ុន្តែ Kepa នៅតែរក្សាទម្រង់លេងបានយ៉ាងល្អ​ ដើម្បីធានាបាននូវកំណត់ត្រាដ៏ល្អឥតខ្ចោះរបស់​អេស្ប៉ាញ​ក្នុង​ពូល F ជាមួយលទ្ធផលជ័យជំនះ ៥ លើកពីការប្រកួត ៥ ដងនិងជាការប្រកួតដំបូងរបស់ Moreno ក្រោយ​ការ​តែងតាំងជាគ្រូបង្វឹក អចិន្ត្រៃយ៍ជំនួសតំណែងរបស់អតីតគ្រូបង្វឹកលោក Luis Enrique ។

មានវីដេអូ: