ប៉ុន្មានថ្ងៃបន្ទាប់ពីចាកចេញពីក្លឹប Malaga ខ្សែបម្រើ Shinji Okazaki បានចុះកុងត្រាជាមួយក្លិបលំដាប់ទី ២ អេស្ប៉ាញ SD Huesca ។ Okazaki បានចាកចេញពីក្លឹប Leicester City នៅរដូវក្តៅនេះក្រោយកិច្ចសន្យារបស់​ខ្លួនអស់​សុពលភាពហើយ​បានចូលរួមជាមួយក្រុមនៅលីកលំដាប់ទី២ Malaga ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ ។

ទោះយ៉ាងណានៅថ្ងៃច័ន្ទដើមសប្តាហ៏នេះកីឡាករអន្តរជាតិជប៉ុនវ័យ ៣៣ ឆ្នាំបានលុបចោលកុងត្រារបស់​ខ្លួន​ជា​មួយ​ Malaga បន្ទាប់ពីចំណាយពេល ៣៤ ថ្ងៃដោយមិនទាន់បានចូលរួមប្រកួតជាផ្លូវការណ៏ នៅឡើយ​ក្រោម​មូល​ហេតុបញ្ហាប្រាក់ពលកម្មនឿយហត់ជាមួយក្លឹប។

Shinji Okazaki ធ្លាប់លេងនៅក្របខណ្ឌ Prermier League ៥រដូវកាល​បង្ហាញ​ខ្លួនបាន ១៣៧ប្រកួត សម្រាប់ Leicester City រូបគេ​ដោយ​រកបាន ១៩ គ្រាប់។