ក្រុមជម្រើសជាតិអ៊ីតាលីបានកោះហៅកីឡាករខ្សែការពារក្លឹប Lazio កីឡាករ Francesco Acerbi ដើម្បី​មក​ជំនួសតួនាទីកីឡាករ Giorgio Chiellini ដែលបានរងរបួសមុនព្រឹត្តការណ៏ប្រកួតជម្រុះយូរ៉ូ ២០២០ ជាមួយ​អាមេនី​​និងហ្វាំងឡង់នៅរយៈពេល២សប្តាហ៏ខាងមុខនេះ។

ប្រធានក្រុមអ៊ីតាលីខ្សែការពារកណ្តាល Azzurri Chiellini បានប្រឈមនិងការអវត្តមានជាច្រើនសប្តាហ៏ បន្ទាប់ពីរងរបួសរហែកសរសៃពួរសាច់ដុំនៅជង្គង់ខាងស្តាំរបស់ខ្លួន អំឡុងពេលហ្វឹកហាត់ជាមួយ​មិត្តរួមក្រុម​ Juventus កាលពីថ្ងៃសុក្រមុនពេលជំនួបផ្តួលក្រុម Napoli ៤:៣ កាលពីថ្ងៃសៅរ៏សប្តាហ៏មុន។

អតីតខ្សែការពារ Sassuolo ក៏និងត្រូវប្រជែងជាមួយ Armando Izzo, Gianluca Mancini និង Alessio Romagnoli ដើម្បីមានឱកាសចាប់ដៃគូជាមួយ Leonardo Bonucci ។ ប្រធានក្រុម AC Milan កីឡាករ Romagnoli ក៏ធ្លាប់បានចូលលេងជំនួស Chiellini នៅពេលដែលកីឡាករវ័យ ៣៥ ឆ្នាំរបស់ក្រុម Juventus សម្រាក​ក្រោយពេលទទួល ជ័យជម្នះ ៦-០ លើក្រុម Liechtenstein កាលពីខែមីនា ខណៈដែលក្រុមជម្រើសជាតិ​អ៊ីតាលី​បាន​​ឈ្នះរាល់ការប្រកួតទាំង ៤ របស់ពួកគេក្នុងវគ្គជម្រុះដើម្បី ឈរនៅលើកំពូលតារាងនៃពូល J។