Juventus បានប្រកាសជាផ្លូវការណ៏ថាប្រធានក្រុមនិងជាខ្សែការពារកណ្តាល Giorgio Chiellini នឹងត្រូវត្រៀមធ្វើការវះកាត់នៅប៉ុន្មានថ្ងៃខាងមុខលើបញ្ហារបួសសរសៃពួរជង្គង់ខាងស្តាំកំលុងពេលពេលហ្វឹកហាត់។ក្រុមម្ចាស់ជើងឯកអ៊ីតាលី SerieA នៅមិនទាន់បានបញ្ជាក់ពីពេលវេលាជាក់លាក់ណាមួយសម្រាប់ការវិលត្រលប់របស់កីឡាករអន្តរជាតិអ៊ីតាលីវ័យ ៣៥ ឆ្នាំដែលធ្លាប់ចូលលេងឲ្យក្លិបបានចំនួន៥០៧លើករូបនេះនៅឡើយទេ ។

Cheillini ក៏មានឈ្មោះក្នុងក្រុមជម្រើសជាតិអ៊ីតាលីសម្រាប់ការប្រកួតជម្រុះយូរ៉ូ ២០២០ ទល់នឹងអាមេនីនិងហ្វាំងឡង់នៅប៉ុន្មានម៉ោងមុនរងរបួសផងដែរ ។

Juventus អាចនិងពិចារណាដាក់កីឡាករ Matthijs de Ligt ដែលទិញមកពី Ajax និង Merih Demiral ពី Sassuolo បន្ទាប់ពី Andrea Barzagli ចូលនិវត្តន៍ខណៈក្រុមរបស់គ្រូបង្វឹកលោក Maurizio Sarri និងត្រូវបើក ទ្វារផ្ទះទទួលក្រុម Napoli នៅថ្ងៃសៅរ៍សប្តាហ៏ទី២នេះ បន្ទាប់ពីផ្តួលម្ចាស់ផ្ទះ Parma នៅថ្ងៃបើកឆាក ក្នុង លទ្ធផល១:0 ។