គ្រូបង្វឹក Atlético Madrid លោក Diego Simeone បានបញ្ជាក់ថាលោកចង់អោយអតីតកូនក្រុម Fernando Torres ត្រឡប់មកលេងនៅក្លឹប Atletico Madrid ទោះបីជាអតីតខ្សែប្រយុទ្ធសញ្ជាតិអេស្បាញរូបនេះសម្រេចចូលនិវត្តន៍ពីបាល់ទាត់កាលពីសប្តាហ៍មុនបន្ទាប់ពីអតីតប្រធានក្រុមយុវជនរបស់ក្លឹបរកបាន ១២១ គ្រាប់ក្នុង ៣៥០ ប្រកួតមុនពេលផ្លាស់ទៅ Liverpool កាលពីរដូវក្តៅឆ្នាំ២០០៧។
គ្រូបង្វឹកអាហ្សង់ទីនលោក Simeone ដែលបានឈ្នះពានរង្វាន់ Europa League ឆ្នាំ ២០១៨ ជាមួយ Torres បាននិយាយថា: Fernando មានភាពវៃឆ្លាតនិងជាកីឡាករឆ្នើមម្នាក់នៅក្នុងពិភពបាល់ទាត់។ សង្ឃឹមថាគាត់មិន ចំណាយពេលគិតយូរទេដូច្នេះយើងអាចធ្វើការជាមួយគ្នាម្តងទៀតនៅ Wanda Metropolitano។
ក្រោយផ្លាស់ទៅលេងនៅហង្សក្រហមTorres នៅតែរកបានគ្រាប់បាល់ ៨១គ្រាប់ក្នុង ១៤២ប្រកួតសម្រាប់ក្លិប Merseyside មុនពេលចាកចេញទៅ Chelsea ក្នុងតម្លៃផ្ទេរខ្ពស់បំផុត ៥០ លានផោន កាលពីខែមករាឆ្នាំ ២០១១។ បន្ទាប់មករូបគេបានសម្រេចវិលត្រឡប់មកកាន់ក្លឹបចាស់ At.Madrid ដែលមានមូលដ្ឋាននៅរដ្ឋធានីអេស្បាញវិញកំលុងឆ្នាំ ២០១៥ និង ២០១៨ មុនពេលបញ្ចប់អាជីពជាមួយក្រុមនៅលីកកំពូលជប៉ុន Sagan Tosu។
ប្រភពព័ត៌មាន៖ Futaa