ខ្សែ​បម្រើ​ក្លឹប Juventus កីឡាករ Aaron Ramsey មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ​វេល​ សម្រាប់​ប្រកួត​មិត្តភាព​ប៉ះ​នឹង​ប្រទេស​អឺរ៉ុប​ខាង​កើត បេឡារូស និង​អាហ្សេបៃហ្សង់​ទេ។ លោក​ Ryan Giggs​ បាន​ដាក់​ខ្សែ​បម្រើ​យុវជន​ក្រោម ២១​ឆ្នាំ របស់​ Manchester United កីឡាករ Dylan Levitt មក​ជំនួស​ Ramsey។ យ៉ាងណាក៏ដោយ មិន​មាន​មូលហេតុ​​ផ្លូវការ​ណាមួយ នៅ​ពី​ក្រោយ​ការ​ដក​ឈ្មោះ​នេះ​ចេញ​ទេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ramsey នៅ​មិន​ទាន់​បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​ផ្លូវការ​របស់ Juventus នៅ​ឡើយ ចាប់​ពី​គេ​មក​កាន់​ទឹកដី​អ៊ីតាលី ដោយ​គ្មាន​តម្លៃ​ខ្លួន៕