កីឡាករអាយុក្រោម18ឆ្នាំ របស់កម្ពុជាយកឈ្នះវៀតណាមក្នុងព្រឹត្តការណ៍ប្រកួត AFF Championship បំបែកកំណត់ត្រានិងបង្កភាពភ្ញាក់ផ្អេីល ក្នុងព្រឹត្តការណ៍ការប្រកួតបាល់ទាត់ពានយុវរជនក្រោម18ឆ្នាំនៅប្រទេសវៀតណាម។ កម្ពុជាបានបំបែកកំណត់ត្រារបស់ខ្លួននិងបង្កភាពភ្ញាក់ផ្អេីលដែលនឹកស្មានមិនដល់ ជាមួយប្រទេស២គឺថៃនិងវៀតណាមដែលកម្ពុជាយេីងគិតថាពិបាកនឹងយកឈ្នះ តែការប្រកួត AFF Championship ឆ្នាំ2019នេះកម្ពុជាយេីងអាចយកឈ្នះបាន។
ទោះបីជាបានឈ្នះថៃនិងវៀតណាមក៏ដោយក៏កម្ពុជាមិនបានឡេីងទៅវគ្គបន្ទាប់ដែរដោយកម្ពុជាទទួលបានត្រឹមតែ៦ ពិន្ទុស្ថិតក្រោមក្នុងចំណាត់ថ្នាក់លេខលេខ៤ក្នុងវគ្គចែកពូលឈរពីលេីថៃនិងសឹង្ហបុរីខណៈវៀតណាមដែលជាម្ចាស់ផ្ទះស្ថិតក្នុងចំណាត់លេខ៣មាន៧ពិន្ទុ។ ទោះបីមិនបានឡេីងទៅវគ្គបន្ទាប់ក៏ពិតមែនតែកម្ពុជានៅតែសប្បាយចិត្ត ដូចយេីងទាំងអស់គ្នាធ្លាប់ដឹងហេីយថាជំរេីសជាតិកម្ពុជាមិនដែលធ្លាប់ឈ្នះទៅលេីប្រទេសទាំង២ខាងលេីទេយ៉ាងណាមិញយេីងក៏បានប្រឹងអស់ពីលិទ្ធភាពដែរ។
គួរបញ្ជាក់ថាការប្រកួតបិទពូលពីម្សិលមិញដែរមានត្រូវបានផ្លាស់ប្តូរម៉ោងប្រកួតទៅម៉ោង៤ល្ងាចដោយសារតែប្រទេសវៀតណាមជាម្ចាស់ផ្ទះត្រូវការប្រជែងយកពិន្ទុជាមួយប្រទេសម៉ាឡេសុី ម្យ៉ាងវិញទៀតកាលពីម្សិលម៉ិញការប្រកួតបិទវគ្គពូល B នេះដែរក្រៅពីកម្ពុជាឈ្នះវៀតណាម២ទល់១ក៏មាន២គូផ្សេងទៀតដោយ សឹង្ហបុរីចាញ់អូស្ត្រាលី យ៉ាងកំសត់ជាងម្ពុជាទៀតគឺ៥ទល់និង០ ខណៈថៃឈ្នះម៉ាឡេសុី ១ទល់០។ ដូច្នេះឆ្លងកាត់ការប្រកួត៥លេីកក្នុងវគ្គចែកពូលទាំង A និង B គឺក្រុមឡើងវគ្គបន្ត មានដូចជាពូល A មានឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ហេីយពូល B មានអូស្ត្រាលី និងម៉ាឡេស៊ី៕