អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer របស់ក្រុមបិសាចក្រហម Man United បានជាប់ឈ្មោះជាក្លឹប​ដាក់​កីឡាករ​ជម្រើស​១១នាក់ដំបូង​មានវ័យក្មេងៗបំផុត នៅ​ក្របខណ្ឌ Premier League រដូវកាល ២០១៩-២០ កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ក្នុងការបង្ហាញខ្លួនសប្តាហ៏ទី១នេះ Man United មានកីឡាករអាយុជាមធ្យម ២៤ ឆ្នាំនិង ២២៧ ថ្ងៃដូចជា Marcus Rashford, Anthony Martial, Scott McTominay, Andreas Pereira, Victor Lindelof, Luke Shaw និង Aaron Wan-Bissaka ដែលមានវ័យមិនលើសពី២៥ឆ្នាំ។ ប៉ុន្តែ David de Gea មានវ័យច្រើនជាងគេគឺ ២៨ ឆ្នាំ ខណៈកីឡាករ៣រូប​ផ្សេងទៀត​គឺ Jesse Lingard, Paul Pogba និង Harry Maguire ទាំងបីរូបមានវ័យ២៦ឆ្នាំ ដូចគ្នា។

ក្រុម Norwich City ជាក្រុមលេខរៀងទី២ក្រោយចាប់ផ្តើមដាក់កីឡាករវ័យក្មេងក្នុងជំនួបចាញ់ Liverpool ៤-១ គឺជាក្រុមបន្ទាប់ដែលមានកីឡាករ មាន​អាយុ​ជាមធ្យមចាប់ពី ២៥ ឆ្នាំនិង ៨៩ ថ្ងៃ។ និងក្រុម​លេខ​រៀង​ទី​៣គឺ​ Southampton ដែលបានដាក់កីឡាករមាន​អាយុជាមធ្យម​ប្រមាណជា ២៥ ឆ្នាំនិង ១០២ ថ្ងៃគឺ​ក្មេង​ជាង​គេលំដាប់ទី​បី​ទោះបីជាពួកគេបានរង​បរាជ័យ​ក្នុងយុទ្ធនា​ការ​បើកឆាកចាញ់ក្រុម Burnley ក្នុងលទ្ធផល ៣-០ យ៉ាងណាក្តី​។

Man.United​​ បានបំបែកកំនត់ត្រាចាស់របស់ Chelsea ដែលធ្លាប់ដាក់កីឡាករ១១រូបវ័យក្មេង ក្នុង​ជម្រើស​ដំបូង​គឺមាន​វ័យ២៥ ឆ្នាំ ១៩៩ ថ្ងៃ នៅក្របខណ្ឌ Premier League កំលុងខែវិច្ឆិកាឆ្នាំ ២០១២ គឺមាន​អាយុជា​មធ្យម​២៤ ឆ្នាំ ២៦១ ថ្ងៃ ហើយជាលទ្ធផល ពួកគេចាញ់ក្រុម West Brom នាពេល​នោះ។