Joao Felix កីឡាករកំនត់ត្រា១២៦លានយូរ៉ូ(១៤១លានដុល្លា)របស់ក្រុម បានរកគ្រាប់បាល់បញ្ចូលទីវាយបក គ្រាប់ទី២នាទីទី៣៣ នៅតង់ទី ១ សម្រាប់ក្រុម Atletico Madrid បន្ទាប់ពីខ្សែបម្រើ Thomas Lemar រកបានគ្រាប់បាល់នាំមុខមុននៅនាទីទី២៤ប៉ុន្តែត្រូវបានខ្សែបម្រើ Sami Kheidira ព្យាយាមស៊ុតបញ្ចូលទីតាមស្មើវិញនៅនាទីទី២៩។
យ៉ាងណាមិញគ្រាប់បាល់ទី២របស់កីឡាករអន្តរជាតិព័រទុយហ្គាល់បានជួយពួកគេទទួលជ័យជម្នះ ២-១ លើក្រុម Juventus ក្នុងការប្រកួតមិត្តភាពពានរង្វាន់ International Champions Cup នៅទីលាន Friends នាទីក្រុង Stockholm ប្រទេសស៊ុយអ៊ែតកាលពីថ្ងៃសៅរ៍ទី១០ សីហា ២០១៩។
ទោះបីជាអ្នកគាំទ្រភាគច្រើន ហាក់ដូចជាមានការចាប់អារម្មណ៍កាន់តែខ្លាំងក្នុងការឃើញមិត្តរួមជាតិព័រទុយហ្កាល់ Cristiano Ronaldo ក៏ដោយប៉ុន្តែ Felix ទម្រេង់លេងរបស់ខ្សែប្រយុទ្ធ វ័យ១៩ឆ្នាំរូបនេះត្រូវបានទទួលការកោតសរសើរនិងទាក់ទាញចំណាប់អារម្មណ៏ជាខ្លាំងក្នុងការប្រកួតនេះ ខណៈ Ronaldo មិនមានឪកាសរកគ្រាប់បាល់បញ្ចូលទីសោះ។
ក្រុម At.Madrid និង បើកយុទ្ធនាការ La Liga បើកទ្វារកីឡាដ្ឋានទទួលក្រុម Getafe នៅថ្ងៃអាទិត្យសប្តាហ៏ ក្រោយនេះ ខណៈ Juventus ធ្វើដំណើរទៅសួរសុខទុក្ខក្រុម Parma នៅថ្ងៃទី ២៤ ខែសីហាដើម្បីចាប់ផ្តើមរដូវកាលថ្មីការពារតំណែងជើងឯក Serie A របស់ពួកគេ។
មានវីដេអូ: