Jesus ត្រូវបានសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង CONMEBOL ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃពុធពីការដាក់ពិន័យ ហាមឃាត់មិនអាចចូលរួមបង្ហាញខ្លួនក្នុងការប្រកួតអោយប្រេស៊ីលជាលក្ខណៈអន្តរជាតិរយៈពេលពីរខែបន្ទាប់ពីរូបគេ បានបង្ហាញកាយវិការមិនសមរម្យដោយច្រានម៉ាស៊ីន VAR មុនពេលចូលទៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ និង ការយំស្រែកខកបំណងនិងការសម្រេចចិត្តនេះ។ ទីបំផុតប្រេស៊ីលបានយកឈ្នះ ៣-១ លើក្រុមប៉េរូនាកីឡាដ្ឋាន Maracana កាលពីថ្ងៃទី ៧ ខែកក្កដា២០១៩កន្លងទៅខណៈ Jesus រកបាន១គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមរកបាន១គ្រាប់ មុនពេលត្រូវបណ្តេញចេញ។
Jesus ក៏និងត្រូវបានពិន័យជាប្រាក់ចំនួន ៣០,០០០ ដុល្លារផងដែរមានន័យថារូបគេនិងត្រូវ ខកខានការប្រកួតមិត្តភាពជាមួយនឹងកូឡុំប៊ីនិងប៉េរូនៅខែក្រោយប៉ុន្តែគេមានរយៈពេល ៧ ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍ចំពោះការដាក់ទណ្ឌកម្មខាងលើ។ ទន្ទឹមនឹងនេះម្ចាស់ពាន Copa America ប្រេស៊ីលក៏ត្រូវបានពិន័យ ១៥០០០ ដុល្លារនិងធ្វើការព្រមានចំពោះឥរិយាបទរបស់អ្នកគាំទ្ររបស់ពួកគេក្នុងព្រឹត្តការណ៏ប្រកួតនោះផងដែរ។
មានវីដេអូ: