ក្រោយជួយប្រេស៊ីលលើកពាន Copa America ខ្សែការពារឆ្វេង Filipe Luis បានផ្លាស់ទៅចូលរួមជាមួយក្លឹប Flamengoនៅប្រេស៊ីល ដោយគ្មានតម្លៃខ្លួនបន្ទាប់ពីចំណាយពេល៤រដូវកាលចុងក្រោយជាមួយ Atletico Madrid ។កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេលពីរឆ្នាំមានន័យថាសុពលភាពរបស់គេជាមួយក្លឹបថ្មីនិងមានរហូតដល់ឆ្នាំ ២០២១ ។

Luis ចាប់ផ្ដើមអាជីពរបស់គេនៅក្លិបប្រេស៊ីល Figueirense មុនពេលផ្ទេរទៅកាន់ទ្វីបអឺរ៉ុប ជាមួយ Deportivo La coruna ក្នុងឆ្នាំ ២០០៨ ។ គាត់បានចូលរួមក្រុម Atletico ក្នុងឆ្នាំ ២០១០គិតសរុបទៅគឺ៨ឆ្នាំខណៈដែលគាត់បានផ្ទេរទៅកាន់ក្រុមតោខៀវChelsea បាន១រដូវកាលតែមិនទទួលបានជោគជ័យក៏សម្រេចចិត្តវិលត្រលប់ មកក្របខណ្ឌLa Liga ជាមួយក្លឹបដើមវិញ ។

Luis បានជួយឱ្យ Atletico ឈ្នះពានរង្វាន់ La Liga ឆ្នាំ ២០១៤ Europa League ក្នុងឆ្នាំ ២០១២ និងឆ្នាំ ២០១៨ និងការប្រកួត Copa del Rey ឆ្នាំ ២០១៣ និងធ្លាប់ ឈ្នះពាន Premier League ឆ្នាំ ២០១៥ ជាមួយ Chelsea និង League Cup នៅរដូវកាលនោះផងដែរ។Flamengo ដែលឈរនៅលំដាប់ទីបីក្នុងលីកបច្ចុប្បន្នមានមោទនភាពលើខ្សែការពារពីររូបធ្លាប់មានបទពិសោធន៍នៅអ៊ឺរ៉ុបគឺ Luis និងខ្សែការពារស្តាំ Rafinha ដែលធ្លាប់ចំណាយ ពេលនៅក្រុម Bayern Munich អស់រយៈពេល ៨ រដូវកាលកន្លងមក។

MADRID, SPAIN – SEPTEMBER 25: Felipe Luis of Club Atletico de Madrid in action during the La Liga match between Club Atletico de Madrid and SD Huesca at Wanda Metropolitano on September 25, 2018 in Madrid, Spain. (Photo by Denis Doyle/Getty Images)