ក្លិប Ajax បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែការពារកណ្តាល Edson Alvarez នៅតម្លៃខ្លួនចំនួន១៥ លានអឺរ៉ូពីClub America នៅប្រទេសម៉ិកស៊ិកូដើម្បីមកបំពេញកន្លែងចន្លោះប្រហោងនៅតំបន់ការពារសម្រាប់ ក្រុមក្រោយការចាកចេញរបស់ Matthijs de Ligt ។
អតីតប្រធានក្រុម De Ligt បានបញ្ចប់ការផ្ទេរពីក្រុមម្ចាស់ជើងឯកហូឡង់Ajax ទៅលេងឱ្យក្លឹបម្ចាស់ជើងឯក SerieA អ៊ីតាលី Juventus កាលពីសប្តាហ៍មុននៅទឹកប្រាក់ ៧៥ លានអឺរ៉ូសម្រាប់កីឡាករវ័យ ១៩ ឆ្នាំរូបនេះ។ ផ្ទុយមកវិញក្រុម Ajax បានចំណាយប្រាក់១/៥ប៉ុណ្ណោះដើម្បីចុះហត្ថលេខានាំយក Alvarez កីឡាករអន្តរជាតិម៉ិកស៊ិកូវ័យ២១ឆ្នាំ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានសុពលភាពជាមួយក្លឹបរហូតដល់ខែមិថុនា ឆ្នាំ ២០២៤។
Alvarez គឺជាសមាជិកទី៥ហើយដែលគ្រូបង្វឹកលោក Erik Ten Hagនាំយកមករួមក្រុមបន្ទាប់ពី Quincy Promes, Lisandro Magallan, Lisandro Martinez និង Razvan Marin ។