កីឡាករ John Obi Mikel បានប្រកាសចូលនិវត្តន៍ពីកីឡាបាល់ទាត់អន្តរជាតិក្រោយពីបានជួយឱ្យនីហ្សេរីយ៉ាឈរនៅចំណាត់ថ្នាក់ទីបីក្នុងក្របខ័ណ្ឌ Africa Cup of Nations បន្ទាប់ពីចាញ់ប្រទេសអាល់ហ្សេរីនៅវគ្គ ៤ ក្រុមចុងក្រោយ ប៉ុន្តែបានផ្តួលទុយនីស៊ី ក្នុងលទ្ធផល ១-0 ក្នុងការប្រកួតជ្រើសយកលេខ៣។

Mikel អតីតកីឡាករខ្សែបម្រើ-ការពារក្រុមតោខៀវChelsea វ័យ៣២ឆ្នាំបានបង្ហាញវត្តមានឯកសណ្ឋានជម្រើសជាតិ នីហ្សេរីយាក្នុងការបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Instagram ជាមួយពាក្យពេចន៏មានខ្លឹមសារ ថាៈខ្ញុំបានចាប់ផ្តើមលេងជាលើកដំបូង នៅឆ្នាំ ២០០៦សម្រាប់ក្រុមជម្រើសជាតិរបស់ខ្ញុំបន្ទាប់ពីចូលលេងអោយក្រុមបាល់ទាត់អាជីពនៅឆ្នាំ២០០៣។ ឆ្នាំ ២០១៩ ជាពេលបង្ហាញខ្លួនចុងក្រោយរបស់ខ្ញុំសម្រាប់ក្រុមជម្រើសជាតិរហស្សនាម Super Eagles នេះ។