ក្រុមម្ចាស់ជើងឯកJuventus បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការអនុញ្ញាតិអោយ តារាបាល់ទាត់ប្រេស៊ីលNeymar ចាកចេញប្រសិនមានក្លឹបណាហ៊ានអោយថ្លៃសមរម្យដល់រូបគេ ខណៈពេលដែលក្លឹបដើម Barcelona បានឈានជើងចូលទីផ្សារដោះដូរកីឡាករគោលបំណងដើម្បីនាំយក អតីត កីឡាកររបស់ខ្លួនត្រលប់មកវិញ។
យោងគេហទំព័រ Don Balon បានឱ្យដឹងថាJuventus បានត្រៀមខ្លួនជាស្រេចក្នុងការផ្គូផ្គង Cristiano Ronaldo ត្រូវ ចាប់ដៃគូប្រយុទ្ធជាមួយសិស្សប្អូន Neymar នៅតំបន់ប្រយុទ្ធសម្រាប់រដូវកាលថ្មី ហើយបានផ្តល់មកវិញនៅកីឡាករ Paulo Dybala ជាផ្នែកមួយនៃការផ្លាស់ប្តូរនេះទៅកាន់ក្លឹបជើងឯកLigue១ បារាំងPSG។
ប្រភពដដែលបង្ហាញថា PSG បានបង្ហាញចេតនាអនុញ្ញាតឱ្យម្ចាស់ជើងឯកSerieA ចុះហត្ថលេខានាំយក Neymar ជាថ្នូរនិងការបូកបន្ថែមទឹកប្រាក់ ចំនួន ១០០ លានអឺរ៉ូរួមបូករួមជាមួយខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Dybala ដើម្បីចុះហត្ថលេខានំាយក Neymarមករួមក្រុម មុនពេលបើករដូវកាល២០១៩-២០២០នេះ ។ អតីតកីឡាករក្រុម Barcelona Neymar ត្រូវបានមជ្ឈដ្ឋានយល់ឃើញថារូបគេសក្តិសមនិងអាចលេងស៊ីសង្វាក់គ្នាជាមួយខ្សែប្រយុទ្ធស្លាបRonaldo និង មានឪកាសបង្ហាញសមត្ថភាពបានយ៉ាងទូលំទូលាយនៅតំបន់ប្រយុទ្ធផងដែរ។