ប Barcelona បានផ្តល់សំណើរ ៩០ លានផោនបូករួម កីឡាករពីរនាក់ទៀតដើម្បីដាក់អោយក្រុមParis Saint-Germain ដើម្បីចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Neymar ត្រលប់មកវិញដោយយោងតាមគេហទំព័រ SkySport របស់ប្រទេសអាល្លឺម៉ង់បានចុះផ្សាយ។ ម្ចាស់ជើងឯក La Liga បានបង្ហាញនៅបញ្ជីឈ្មោះកីឡាករ ៦ នាក់ដែលក្នុងនោះពួកគេ២រូបអាចនិងត្រូវចាត់បញ្ចូលកិច្ចព្រមព្រៀងផ្ទេរនេះរួមមានៈ Philippe Coutinho, Ousmane Dembele, Ivan Rakitic, Nelson Semedo, Malcom និង Samuel Umtiti ។
ប្រភពមួយទៀតគឺ Sky Sports News កាលពីថ្ងៃអង្គារបានដកស្រង់ផងដែរថា Neymar បានប្រាប់អាណាព្យាបាលរបស់ខ្លួនគឺPSG ថារូបគេចង់ចាកចេញស្របពេលគ្រូបង្វឹកបង្គោលលោក Thomas Tuchel បានប្រាប់កាលពីថ្ងៃពុធ ថាកីឡាករអន្តរប្រេស៊ីលរូបនេះចង់ចាកចេញពីក្លឹបតាំងតែពីមុនព្រឹត្តការណ៏ Copa America ។បើទោះបីជាក្លឹបព្យាយាមបញ្ចុះបញ្ចូលរូបគេអោយបន្តលេងនៅជាមួយក្រុមនៅរដូវកាលថ្មីយ៉ាងណាក្តី។
រីឯ Leonardo ប្រធានក្លឹប PSG បានឆ្លើយតបលើករណីនេះតាំងតែពី សប្តាហ៍មុនថា Neymar អាចនឹងចាកចេញពីម្ចាស់ជើងឯកបារាំងបើសិនជាមានការផ្តល់ជូនដែលសក្តិសម។ Neymar ក៏បានអវត្តមានពីការប្រកួតពានរង្វាន់ Copa Americaដោយសាររបួសកជើងប៉ុន្តែ ប្រេស៊ីលនៅតែអាចលើកពាននេះជាលើកដំបូងក្រោយខកខានចាប់តាំងពីឆ្នាំ២០០៧ ក្រោយផ្តួលប៉េរូក្នុងលទ្ធផល ៣-១នៅវគ្គផ្តាច់ព្រ័ត្រ។