ខ្សែការពារស្តាំក្រុមTottenham កីឡាករ Kieran Trippier បានផ្ទេរទៅAtletico Madrid ពីក្រុម Tottenham ក្នុងតម្លៃ ២០ លានផោន និងចុះហត្ថលេខាលើកុងត្រារយៈពេល ៣ ឆ្នាំ ។ អតីតកីឡាករ Burnley វ័យ ២៨ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមមាន់ខ្នាយមាស កាលពីខែមិថុនាឆ្នាំ ២០១៥ ហើយលេងបានជាង ១០០ ប្រកួតសម្រាប់ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍បើទោះបីជាកិច្ចសន្យារូបគេផុតកំណត់រហូតដល់ឆ្នាំ២០២២ យ៉ាងណាក្តី។

WOLVERHAMPTON, ENGLAND – NOVEMBER 03: Kieran Trippier of Tottenham Hotspur during the Premier League match between Wolverhampton Wanderers and Tottenham Hotspur at Molineux on November 3, 2018 in Wolverhampton, United Kingdom. (Photo by Lynne Cameron/Getty Images)

គ្រូបង្វឹកAt.Madridលោក Diego Simeone បានជ្រើសរើសកីឡាករខ្សែការពារកណ្តាល Felipe ពីក្លិប Porto និងខ្សែការពារឆ្វេង Renan Lodi មកពីក្លិប Athletico Paranaense របស់ប្រេស៊ីលខណៈខ្សែការពារ Diego Luciano របស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយបានផ្លាស់ទៅក្លឹប Inter Milan ។
ក្លឹបក៏បានបញ្ចប់ការផ្ទេរយកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិព័រទុយហ្គាល់ Joao Felix ពីBenfica ក្នុងតម្លៃ១១៣ លានផោននិង ខ្សែបម្រើ Marcos Llorente ពីReal Madrid ក្នុងតំលៃ ៣៦ លានផោន។ ការមកដល់របស់ Trippier បាននាំមកនូវការចំណាយផ្ទេរសរុបរបស់ Atletico មុនបើករដូវកាល២០១៩-២០២០ នេះ កើនដល់ ១៧០ លានផោន បើទោះបីជា ក្រុមម្ចាស់ជើងឯករង La Liga ទទួលបាន១០៧,៧ លានផោនពីការលក់ខ្សែប្រយុទ្ធបារាំង Antoine Griezmann ទៅ ម្ចាស់ជើងឯកBarcelona យ៉ាងណាក្តី។