អតីតខ្សែបម្រើកណ្តាលអន្តរជាតិហូឡង់ Clarence Seedorf ត្រូវបានគេបណ្តេញចេញពីតំណែងជាគ្រូបង្វឹកកាមេរ៉ូនក្រោយពីក្រុមនេះមិនអាចការពារពានរង្វាន់ Africa Cup of Nations របស់ពួកគេ។ អតីតកីឡាកររបស់ក្លឹប Real Madrid និង AC.Milan មានវ័យ៤៣ ឆ្នាំ និង ជំនួយការរបស់លោកគឺលោក Patrick Kluivert ដែលជាអតីតមិត្តរួមក្រុមហូឡង់និង Ajax ក៏បានចាកចេញពីតួនាទីនេះ ដែរ។

កាមេរូនបានរងបរាជ័យចាញ់ នីហ្សេរីយ៉ា ៣-២ នៅវគ្គ១៦ក្រុមចុងក្រោយ ដោយនាំឱ្យរដ្ឋមន្ត្រីកីឡារបស់ប្រទេសនេះអំពាវនាវឱ្យ Seedorf ចាកចេញពីតំណែងចាប់តាំងពីពេលនោះ។Seedorf អតីតគ្រូបង្វឹកក្រុមDeportivo Lacoruna រូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំដើម្បីទទួលខុសដឹកនាំក្រុមកាមេរ៉ូន ក្នុងខែសីហាឆ្នាំ ២០១៨ ។