ក្រុម Manchester City និង Tottenham Hotspur បានបំបែកកំណត់ត្រាដើម្បីចុះហត្ថលេខាជាមួយកីឡាករ Rodri និង Tanguy Ndombele របស់ពួកគេរៀងៗខ្លួន។ ក្លិបទាំងពីរបានព្យាយាមពង្រឹងខ្សែបម្រើរបស់ពួកគេបន្ថែមទៀតដើម្បី ក្លាយជាក្រុមដែលបណ្តុំដោយខ្សែបម្រើកំពូលៗ ល្អបំផុតបើប្រៀបធៀបជាមួយក្លឹបផ្សេងទៀតនៅអឺរ៉ុបនាពេលបច្ចុប្បន្ន។
ខាងក្រោមនេះជាក្លឹប៥នៅលីកកំពូលអឺរ៉ុបដែលមានខ្សែបម្រើឆ្នើមៗបំផុតៈ

១.Tottenham Hotspur

February 13, 2019 – London, England, United Kingdom – Tottenham Hotspur FC during the official photo during the UEFA Champions League, Round of 16 1st leg, 13 match between Tottenham Hotspur FC and Borussia Dortmund, on 13 February 2019, at Wembley Stadium, in London, UK

រដូវកាលមុន Spurs មានបញ្ហាកីឡាកររបួសជាច្រើនមុនការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League លោក Mauricio Pochettino បានទទួលស្គាល់ពីភាពទន់ខ្សោយរបស់ក្រុមនៅតំបន់បម្រើ។ ថ្មីៗនេះ ក្លឹបទើបតែTanguy Ndombele សម្រាប់ក្លឹបដែលមានកំណត់ត្រា ៦២ លានអឺរ៉ូពីក្រុម Olympique Lyon ។ បច្ចុប្បន្នក្រៅពីកីឡាករចូលថ្មីSpur មានកីឡាករខ្សែបម្រើដែលមានស្រាប់ដូចជាHarry Winks, Moussa Sissoko, Eric Dier និង Victor Wanyama ផងដែរបើទោះបីជាកីឡាករអន្តរជាតិ កេនយ៉ាអាចនិងចាកចេញពីក្លឹបនៅរដូវក្តៅយ៉ាងណាក្តី ។ សម្រាប់ខ្សែបម្រើ-ប្រយុទ្ធស្លាបដែលលេចធ្លោគឺ Christian Eriksen និង Dele Alli ខណៈក្រុមបានទិញមករួមក្រុមក្នុងតម្លៃសរុបទាំងពីរនាក់គឺប្រមាណ១៦លានផោនប៉ុណ្ណោះ។ លានផោនប៉ុណ្ណោះ។

២.Barcelona

កាលពីប៉ុន្មានឆ្នាំមុន Xavi និង Andres Iniesta គឺជាខ្សែបំរើដ៏ល្អបំផុតនៅក្នុងពិភពលោក ព្រមជាមួយSergio Busquets គឺជាខ្សែបម្រើការពារ ដែលដើរតួនាទីសំខាន់ជួយក្លឹបអស់រយៈពេលជាងមួយទសវត្សមកហើយ។ ស្ថិតនៅក្នុងវ័យ៣០ឆ្នាំប៉ុណ្ណោះរូបគេបង្ហាញទម្រង់លេងកម្រិតកំពូលយ៉ាងហោចណាស់ពីរបីឆ្នាំទៀត។
ក្រៅពីBusquets បច្ចុប្បន្នក្រុមមានកីឡាករដែលពោរពេញទៅដោយបទពិសោធន៏មានដូចជា Ivan Rakitic និង Arturo Vidal ដែលធ្លាប់លេងនៅក្នុងក្របខ័ណ្ឌ Champions League ខណៈក្រុម Barcelona ទើបតែនាំយក Arthur និង Frenkie De Jong មករួមក្រុមបន្ថែមទៀត បើទោះបីជាកីឡាករមានស្រាប់គឺ Philippe Coutinho កំពុងជួបភាព មិនច្បាស់លាស់ជាមួយក្រុមយ៉ាងណាក្តី។

៣.Juventus

កាលពីប៉ុន្មានឆ្នាំមុន Juventus មានខ្សែបម្រើកណ្តាលល្អៗដូចជា Andrea Pirlo, Paul Pogba, Arturo Vidal និង Claudio Marchisio ។បច្ចុប្បន្នក្លិបយក្សនៃក្របខ័ណ្ឌ Serie A មានខ្សែបម្រើកណ្តាលចំនួនប្រាំពីររូបហើយពួកគេបានចំណាយប្រាក់សរុប ត្រឹមតែ ៦១,៥ លានអឺរ៉ូប៉ុណ្ណោះ ដើម្បីចុះហត្ថលេខានាំយកពួកគេមករួមក្រុមពោលគឺតិចជាងតម្លៃដែលពួកគេបានលក់ Paul PogbaទៅMan.United ទៅទៀត ។

ខ្សែបម្រើបច្ចុប្បន្ន Sami Khedira, Emre Can, Adrien Rabiot និង Aaron Ramsey ត្រូវបានក្លឹបជើងឯកSerieAចុះហត្ថលេខានាំយកដោយគ្មានតម្លៃខ្លួនខណៈខ្សែបម្រើរបស់ពួកគេបច្ចុប្បន្នដែលពោរពេញទៅដោយបទពិសោធន៏មានស្រាប់នោះគឺ Rodrigo Bentancur និង Miralem Pjanic និង Blaise Matuidi ។ គ្រូបង្វឹកថ្មីលោកMaurizio Sarri ចូលចិត្តដាក់ខ្សែបម្រើកណ្តាល ៣ នាក់លេងព្រមគ្នាសម្រាប់ជម្រើស១១នាក់ដំបូង មានន័យថាកីឡាករលំដាប់ថ្នាក់ពិភពលោកមួយចំនួនខាងលើអាចនិងត្រូវក្លឹបលក់ចេញ។

4. Real Madrid

Real Madrid បានឈ្នះពានរង្វាន់ UEFA Champions League ៣ឆ្នាំជាប់គ្នាក្រោមការដឹកនាំរបស់ Zinedine Zidane កំលុងពេលវត្តមានរបស់ខ្សែបម្រើ Luka Modric, Toni Kroos និង Casemiro ។ អ្នកទាំងបីនេះគឺជាគន្លឹះនៃភាពជោគជ័យស្របពេល Luka Modric ជាកីឡាករមិនអាចខ្វះបាន។ ក្រៅពីនេះ ខ្សែបម្រើ-ការពារDani Ceballos និង Federico Valverde ក៏ជាជម្រើស ដ៏ល្អ។ទោះបីជាមានកីឡាករឆ្នើមច្រើនជម្រើសបែបនេះក្តី ក្រុមនៅតែចង់បានPaul Pogba មករួមក្រុមបន្ថែមទៀត។ ប៉ុន្តែកីឡាករ James Rodriguez ដែលជាខ្សែបម្រើម្នាក់ទៀតអាចនិងត្រូវក្លឹបលក់ទៅNapoli រឺ Atletico Madrid ខណៈពេលដែលអនាគតរបស់កីឡាករ Gareth Bale មិនទាន់ត្រូវបានដោះស្រាយ។

5.Man.City

លោក Guardiola បានដឹកនាំក្រុម Man City ទៅឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ Premier League រដូវកាល២០១៧-២០១៨ ជាមួយនឹងខ្សែបម្រើកណ្តាល Fernandinho, David Silva និង Kevin De Bruyne និង Ilkay Gundogan កីឡាករអន្តរជាតិអាឡឺម៉ង់ជាជម្រើសផ្លាស់ប្តូរ ។ រដូវកាលមុនDe Bruyne បានរងរបួសអស់រយៈពេលជាយូរទើបលោកPep សម្រេចដាក់ Bernardo Silva លេងក្នុងទម្រង់ ខ្សែបម្រើកណ្តាលជំនួសវិញ ។ សម្រាប់តម្លៃខ្លួនវិញពួកគេទាំងអស់ គ្នាក្លឹប បាន ចំណាយប្រាក់រហូតដល់ទៅ២៤០លានផោន ប៉ុន្តែជាលទ្ធផល ពួកគេបានជួយក្រុមជោគជ័យ យ៉ាង ច្រើននៅរយៈពេល២ឆ្នាំចុងក្រោយនេះ។
ក្រុមមេឃខៀវទើបតែនាំយកកីឡាករខ្សែបម្រើ-ការពារRodriពីក្លឹបAt.Madrid រួមជាមួយកីឡាករមានស្រាប់គឺPhil Fodenម្ចាស់ជ័យលាភីបាល់មាស World Cup ២០១៧ របស់ FIFA សម្រាប់កីឡាករមានវ័យក្រោម១៧ឆ្នាំ U-១៧ ។