អតីតខ្សែការពារនិងជាវីរបុរសក្រុមកាំភ្លើធំArsenal លោក Marc Overmars បានប្រាប់អតីតក្លឹបរបស់ខ្លួន Arsenal ឱ្យលក់ ខ្សែបម្រើMesut Ozil នៅរដូវក្តៅនេះហើយផ្ទេរយកជំនួសមកវិញដោយកីឡាករ Hakim Ziyech ។Overmars បច្ចុប្បន្នមានតួនាទិជានាយកផ្នែកកីឡានៅក្លិប Ajax បានអះអាងថាកីឡាករអន្តរជាតិម៉ារ៉ុក Ziyech សក្តិសមបំផុតដើម្បី ជំនួសតំណែងOzil។
ទោះបីជាបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិ និង ផ្តោតការលេងជាមួយក្លឹបប៉ុន្តែមិនអាចជាប់ក្នុងជម្រើស១១នាក់ដំបូងរបស់គ្រូបង្វឹក Unai Emery និងបង្កើតកំនត់ត្រាបានតែ២ដងក្នុងចំណោម ២៤ ប្រកួតនៅ Premier Leagueរដូវកាលចាស់ ។អតីតខ្សែបម្រើReal Madrid វ័យ ៣០ ឆ្នាំរូបនេះបានបន្ត កិច្ចសន្យាថ្មីនៅខែមករាឆ្នាំ ២០១៨ និង មានប្រាក់ពលកម្ម៣៥0,000 ផោនក្នុង ១ សប្តាហ៍នៅតែមិនអាចបង្ហាញភាពរលូនជាមួយក្លឹបបាន។
ផ្ទុយទៅវិញ Overmars ដែលបានបង្ហាញខ្លួន ១០០ ដងឱ្យArsenal នៅ រដូវកាល១៩៩៧-២០០០ ជឿជាក់ថាArsenal ត្រូវតែចុះហត្ថលេខានាំយក Ziyech នៅរដូវក្តៅនេះព្រោះក្លឹបអាចទទួលបានកីឡាករល្អមានតម្លៃខ្លួនប្រមាណ២៥លានផោន និង អាចចំណេញប្រាក់ពាក់កណ្តាលពី ប្រាក់ខែរបស់Ozil ។ Overmars បានប្រាប់Voetbal International: ខ្ញុំគិតថាគាត់លេងបានល្អរៀងរាល់ឆ្នាំហើយស្ថិតិរបស់គាត់គឺល្អខ្លាំងណាស់។ មានក្លឹបជាច្រើនកំពុងចាប់អារម្មណ៏គាត់ ខ្ញុំគិតថា Hakim Ziyech គឺល្អជាង Mesut Ozil ។ប៉ុន្តែពួកគេ (Arsenal) មិនបានស្តាប់ខ្ញុំទេ ដូច្នេះZiyech កំពុងបន្តស្ថិតនៅជាមួយក្រុមAjax ។
Ziyechកីឡាករវ័យ ២៥ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីក្រុម Tottenham Hotspur នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រនៃក្របខ័ណ្ឌ Champions League មានកំនត់ត្រារកបាន ១៦ គ្រាប់និងAssist ១៣ លើកដើម្បីជួយ Ajax លើកពាន រង្វាន់លីកកំពូលហូឡង់ Eredivisie រដូវកាលមុន។