អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Sam Allardyce បានច្រានចោលឱកាសវិលត្រឡប់មកកាន់ តួនាទីជាគ្រូបង្វឹកNewcastle United ដែលជាទីកន្លែងរូបលោកធ្លាប់ទទួលភារកិច្ចដឹកនាំនៅចន្លោះឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៨ ។ ក្រោយការចាកចេញរបស់ លោក Rafael Benitez នៅចុងខែមិថុនា២០១៩ ក្លឹបរហស្សនាមសារិកាព្រៃនៅមិនទាន់បានសម្រេចកិច្ចព្រមព្រៀងជ្រើសបានអ្នកចាត់ការថ្មីមួយណានៅឡើយទេ។

លោកAllardyce បានប្រាប់គេហទំព័រ Talksport ថា : ខ្ញុំពិតជាមានភាពរាក់ទាក់ណាស់ដែលត្រូវបានក្រុមពិចារណាប៉ុន្តែជារឿងមួយដែលមិនអាចវិលត្រឡប់ទៅវិញនោះទេ។
ក្រោយច្រានចោលការចាប់អារម្មណ៏មួយនេះលោក Steve Bruce បច្ចុប្បន្នកំពុងដឹកនាំក្រុម Sheffield Wednesday គឺជាបេក្ខភាពនាំមុខចុងក្រោយបំផុតដែលម្ចាស់ក្លឹបលោក Mike Ashley កំពុងផ្តោតការពិភាក្សា។